Menu
សង្គម
កីឡា
កម្សាន្ត
បែបផែនជីវិត
សុខភាព
បច្ចេកវិជ្ជា
អត្ថបទពេញនិយម
សង្គម
បាត់ម៉ូតូមួយយប់នៅឆ្នេរអូរឈើទាល រកឃើញនៅទំនប់រលកចាស់ដោយសារភ្ជាប់ប្រព័ន្ធ GPS និងឃាត់ខ្លួនជនសង្ស័យ២នាក់
ព្រះសីហនុ ៖ សមត្ថកិច្ចក្រុងព្រះសីហនុ បានឃាត់ខ្លួនមុខសញ្ញាចោរលួចម៉ូតូពីរនាក់ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះតាមរយៈការពិនិត្យមើលប្រព័ន្ធ GPS ដែលម្ចាស់ដាក់ជាប់នៅម៉ូតូ។
គួរប្រយ័ត្ន! ដងម៉ាស៊ីនស្ទូចសំណង់ខ្ពស់នៅម៉ាឡេស៊ីធ្លាក់សង្កត់លើរថយន្ត ស្លាប់នារីវ័យក្មេងម្នាក់
ឧបទ្ទវហេតុដ៏រន្ធត់មួយដែលកើតឡើងក្នុងសង្កាត់ Bukit Bintang ក្នុងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ីបានឆក់យកជីវិតនារីវ័យក្មេងម្នាក់ ដែលកំពុងតែជិះរថយន្តឆ្លងកាត់នៅទីនោះ។
ម៉ូតូបុកម៉ូតូរបួសធ្ងន់បីនាក់នៅខេត្តកោះកុង
កោះកុង ៖ មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងរវាងម៉ូតូ បុកនឹងម៉ូតូ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ម៉ោង៨ និង០៨នាទីព្រឹក នៅចំណុចក្នុងភូមិឬស្សីជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង បណ្តាលឱ្យរងរបួសធ្ងន់បីនាក់។
ជនជាតិកូរ៉េពីរនាក់ឪពុកកូនស្លាប់លង់ទឹកនៅខេត្តព្រះសីហនុ
ព្រះសីហនុ ៖ សេចក្តីរាយការណ៍ពីខេត្តព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែសីហានេះ មានករណីជនជាតិកូរ៉េ២នាក់ ឪពុកនិងកូន បានលង់ទឹកសមុទ្រ ស្លាប់យ៉ាងអាណោចអាធ័ម នៅឆ្នេរអូត្រេះ២ ស្ថិតនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
គ្រូបង្រៀនសាលាចិន ដើរឆ្លងផ្លូវត្រូវម៉ូតូបុកបាក់ជើងរបួសធ្ងន់
កណ្តាល ៖ អ្នកគ្រូបង្រៀនសាលាចិនម្នាក់ ត្រូវយុវជនម្នាក់បើកម៉ូតូបុកចំយ៉ាងពេញទំហឹង បណ្តាលឱ្យបាក់ជើង បែកក្បាលសន្លប់ស្កូកស្តឹងនៅនឹងកន្លែងកើតហេតុ។
អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ១កន្លែង កាលពីព្រឹកមិញនេះ (មានវីដេអូ)
ភ្នំពេញ ៖ មានអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ១កន្លែង បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅវេលាម៉ោង៦ ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ខណៈនោះក៏ត្រូវកម្លាំងសមត្ថកិច្ចរាយការណ៍ជូន…
ជនសង្ស័យពីរនាក់ដែលរឹតកវាយប្លន់បុរសម្នាក់កាលពីសប្តាហ៍មុនត្រូវចាប់ខ្លួនបានម្នាក់(មានវីដេអូ)
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោ ឃាត់ខ្លួនបាននៅចំណុចម្តុំហាងបញ្ចាំម៉ូតូមួយកន្លែងនៅ សង្កាត់ទឹកល្អក់៣ខណ្ឌទួលគោក ដោយធ្វើការឃាត់ខ្លួនជនសង្ស័យនោះ ដោយជាប់ពាក់ព័ន្ធករណីរឹតក ប្លន់យកម៉ូតូ និងទូរស័ព្ទដៃ…
សិស្សទាហានទើបរៀនចេះ សាកហោះលើកទីមួយធ្លាក់ស្លាប់ពីរនាក់នៅវៀតណាម
មន្ត្រីយោធាម្នាក់បាននិយាយថា យន្តហោះចម្បាំងវៀតណាមសម្រាប់ហ្វឹកហាត់មួយគ្រឿងបានធ្លាក់ក្នុងខេត្ត Phu Yen ប៉ុន្មាននាទីបន្ទាប់ពីធ្វើការហោះហើរនៅព្រឹកថ្ងៃសុក្រនេះ…
បុរសម្នាក់បង្ករបួសស្នាមលើជនរងគ្រោះឈ្មោះ ឈិន ឡុង ប៉ូលិសចាប់បញ្ជូនទៅតុលាការ
ភ្នំពេញ ៖ មានករណីបង្ក្រាបជាក់ស្តែងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កើតហេតុថ្ងៃទី២៥ សីហា ២០១៦ វេលាម៉ោង២២ ចំនុចផ្លូវរថភ្លើង ក្រុមទី០៩ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ។
បុរសម្នាក់ខ្យល់គ ដួលលង់ទឹកស្លាប់នៅស្រុកស្រែអំបិល
កោះកុង ៖ មានករណីខ្យល់គ ដើរដួលក្នុងទឹកស្លាប់នៅចំណុចភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៥ល្ងាច ។
ចាប់បានទៀតហើយ គ្រឿងញៀន! លើកនេះនៅខណ្ឌទួលគោក(មានវីដេអូ)
ភ្នំពេញ ៖ ជនសង្ស័យជាអ្នកចែកចាយគ្រឿនញៀន៥នាក់ និងថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៨កញ្ចប់តូច ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ធ្វើការបង្ក្រាប នៅវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី២៥ខែ សីហា ឆ្នាំ ២០១៦ ស្ថិតក្នុងទឹកល្អក់១ និងបឹងកក់១…
លួចម៉ូតូ២គ្រឿងបាន៥ថ្ងៃជាប់ខ្នោះប៉ូលិសខណ្ឌទួលគោក(មានវីដេអូ)
ភ្នំពេញ ៖ កម្លាំងប៉ូលិសផ្នែកយុត្តិធម៍ខណ្ឌទួលគោក បានសហការជាមួយកម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ៣នាក់ នៅចំណុចផ្លូវលេខ១៨៦ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក…
យោធាម្នាក់ស្រវឹងជិះឡានបុកស្ត្រីកូនខ្ចីម្នាក់ទល់ផ្អក(មានវីដេអូ)
ភ្នំពេញ ៖ បុរសជាយោធាម្នាក់ បើករថយន្តតាកូម៉ាមួយគ្រឿងទាំងស្រវឹងស្រា បានបើកទៅបុកម៉ូតូស្កុបពីមួយគ្រឿង ចំពីក្រោយខណៈបន្ថយល្បឿនឈប់ស្តុប បណ្តាលឱ្យស្ត្រីសរសៃខ្ចីម្នាក់ដែលជិះពីក្រោយធ្លាក់ពីលើម៉ូតូរងរបួសចុកចាប់ងើបមិនរួច។
ជិះម៉ូតូសុខៗ ឆ្លងចរន្ដភ្លើងឆាបឆេះជាអណ្ដាតភ្លើងឆេះហ្មត់ទាំងស្រុង(មានវីដេអូ)
ភ្នំពេញ ៖ ម៉ូតូស្ទេបមួយគ្រឿង ត្រូវបានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើល កាលពីវេលាម៉ោង២០ និង៣០នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ១៥៤កែង និងផ្លូវលេខ៦៣…
ស្រវឹងស្រាបើកម៉ូតូលឿនរេចង្កូតជ្រុលទៅបុករ៉ឺម៉កដឹកអេតចាយរងរបួសធ្ងន់ម្នាក់(មានវីដេអូ)
ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោជាំជិះម៉ូតូលឿនពេករេចង្កូតជ្រុលបុករឺម៉កដឹកអេតចាយ ដួលបែកមុខបែកក្បាលរងរបួសធ្ងន់ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ និង៥នាទី យប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវ២១៧…
ផឹកស៊ីស្រវឹងរករឿងធាក់គេ គេវាយវិញដេកពេទ្យ (មានវីដេអូ)
កណ្ដាល ៖ មានករណីហិង្សាដោយចេតនា (វាយ និងដែកបំពង់ទីបបួនជ្រុង) កាលពីវេលាម៉ោង២២ និង២០នាទីយប់ ថ្ងៃទី២៥ សីហា ឆ្នាំ២០១៦ នៅចំណុច មុខអាគារឃ្លាំងក្នុងភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ចោរលួចចូលផ្ទះដាក់ថ្នាំសណ្តំយកទ្រព្យសម្បត្តិផ្ទះអ្នកជួញត្បូង នៅប៉ៃលិន
ប៉ៃលិន ៖ មានករណីចោរលួចចូលផ្ទះដាក់ថ្នាំសណ្តំយកទ្រព្យសម្បត្តិនៅចំណុចផ្ទះរបស់លោក ហាប់ ការីម ស្ថិតក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល៣រសៀល។
រថយន្តព្រលះជាមួយម៉ូតូស្លាប់ម្នាក់នៅកៀនស្វាយ (មានវីដេអូ)
កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងថ្ងៃទី២៥ សីហា ឆ្នាំ២០១៦ វេលាម៉ោង៧យប់នៅចំណុចកើតហេតុ ចន្លោះគីឡូម៉ែត្រ២១ និង២២ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បណ្តាលឱ្យស្លាប់ម្នាក់។
នរណាមិនស្រក់ទឹកភ្នែក? បុរសគ្មានប្រាក់ក្នុងខ្លួនសូម្បីមួយសេនម្នាក់នេះលីសពប្រពន្ធដើរមកផ្ទះចម្ងាយ ១០ គីឡូម៉ែត្រ
បុរសក្រខ្សត់គ្មានលុយមួយសេនក្នុងហោប៉ៅម្នាក់បានបង្ខំចិត្តដើរចម្ងាយ ១០ គីឡូម៉ែត្រ លីសាកសពប្រពន្ធរបស់គាត់លើស្មាជាមួយកូនស្រីម្នាក់កំពុងទ្រហូរយំនៅជិតគាត់។
គម្រោងស្រែយក្សជាស្នាដៃកូនខ្មែរនឹងកើតឡើងជារូបរាងក្នុងពេលឆាប់ៗនេះ
ភ្នំពេញ ៖ គម្រោងស្រែយក្សដែលជាស្នាដៃពិតៗរបស់កូនខ្មែរនឹងកើតឡើងជារូបរាងក្នុងពេលឆាប់ៗនេះ បន្ទាប់ពីមានការគាំទ្រពីស្ថាប័នជំនាញ និង រាជរដ្ឋាភិបាលកម្ពុជា…
ទំព័រមុន
…
1150
1151
1152
1153
1154
1155
1156
1157
1158
…
ទំព័របន្ទាប់