បុរសម្នាក់បានទៅលើកដៃស្បៃដាក់ត្រីរងគ្រោះលង់ទឹកស្លាប់
ព្រៃវែង ៖ បុរសម្នាក់បានទៅលើកដៃស្បៃដាក់ត្រី អកុសលរងគ្រោះលង់ទឹកស្លាប់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៧ និង៣០នាទីព្រឹកនៅចំណុចវាលអូម៉ាហាច ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង រហូតដល់ម៉ោង៣ និង៣០នាទីរសៀល ទើបរកសពឃើញ។