ឃាត់ជនសង្ស័យ២នាក់ ពាក់ព័ន្ធថ្នាំញៀននៅខណ្ឌសែនសុខ
ភ្នំពេញ ៖ ប៉ូលិសខណ្ឌសែនសុខបានឃាត់ជនសង្ស័យ២នាក់ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១២និង ១៥នាទីអធ្រាត្រ ពាក់ព័ន្ធ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។