adverise with khmeread Myolie

ម៉្យូលី វូ ផ្ញើសារប្រកបដោយឣារម្មណ៍ក្តុកក្តួលជូនចំពោះឣ្នកគាំទ្រ

តារាស្រីហុងកុង ម៉្យូលី វូ (Myolie Wu) ដែលឥឡូវនេះគេហៅ​ថា​ លោកស្រី លី បាន​បង្ហោះ​រូបថត​ឣាពាហ៍​ពិពាហ៍​​របស់​នាង​ (ឣាពាហ៍ពិពាហ៍នេះ​រៀបចំធ្វើ​កាល​ពី​ថ្ងៃទី២៨ខែធ្នូ) នៅ​លើ​ទំព័រ​ហ្វេសប៊ុក​កាលពី​ម្សិលមិញ​នៅ​​ម៉ោងប្រហែល​​១០យប់ ហើយ​បានបញ្ចេញមតិ​របស់នាង​ថា “ទិដ្ឋភាព​កាលពីម្សិល​មិញនៅតែដក់​ជាប់​ក្នុង​ចិត្តរបស់ខ្ញុំ”។

​​​​            ម៉្យូលី វូ បន្តថា “បើទោះបីជាខ្ញុំមិន​បាន​ដេក​​ឣស់រយ:​ពេល​​ពីរថ្ងៃ ប៉ុន្តែ​​ខ្ញុំ​មិន​​ដឹង​ថា ថាមពល​​ចេញ​​មក​​ពី​ណា​ទេ ហើយ​​ព្រះ​ឣាទិត្យ​​បែ​រ​ជាលេច​រូ​បរាង​ដ៏គួ​រឲ្យ​ភ្ញា​ក់ផ្អើល​នាពេល​​រសៀល​។ យើង​សង្ឃឹម​ថា វាគឺ​ជាឣាពាហ៍ពិពាហ៍​ដ៏​ល្ឣឥត​ខ្ចោះ​ ហើយ​សង្ឃឹម​ថា គ្រប់​​គ្នា​​ឣាច​នឹង​​យល់​ពី​ក្តី​ស្នេហា​របស់​យើង​ទាំង​ពីរ​”។

           វូ និយាយ​ថា “​មាន​ឣារម្មណ៍​​ផ្សេង​គ្នា​ច្រើន ហើយ​​មានមនុស្ស​​ជា​ច្រើន​​ចូល​ចិត្ត​យើង​ទាំង​ពីរ​។ ខ្ញុំ​ពិត​ជា​ឣរគុណ​​ចំពោះប​ងប្ឣូន​ស្រី​​​ព្រមទាំង​មិត្តភក្តិ​របស់ ហ្វីលីព លី (Philip Lee) ។ បើសិន​គ្មាន​ពួក​គេ​ទេ យើង​នឹង​មិនឣាចរៀបចំឣាពាហ៍​ពិពាហ៍​នេះបានទេ ហើយ​សូមឣរគុណ ចំពោះបណ្តាញ​សារព័ត៌មាន​ដែលបានសហការជាមួយយើង​​ដើម្បី​រៀប​ចំឣាពាហ៍​ពិពាហ៍នេះ ប្រកបដោយជោគជ័យ”៕

adverise with khmeread

មតិយោបល់