adverise with khmeread 1

គន្លឹះ​ការពារ​សុវត្ថិភាព​ឧបករណ៍​ប្រើ​ប្រព័ន្ធ Android

    ​បច្ចុប្បន្ន​មនុស្ស​រាប់លាន​នាក់​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន ប៉ុន្តែ​ពួកគេ​មិនដឹងថា ស្មា​ត​ហ្វូ​ន​ទាំងនោះ​គ្មាន​សុវត្ថិភាព​ទាំងស្រុង​នោះទេ​។ ប្រសិនបើ​អ្នកប្រើប្រាស់​ឧបករណ៍​ដើរ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android អ្នក​ត្រូវតែមាន​វិធានការ​ការពារ​ទូរស័ព្ទ​ពី​ការ​លួច​ចូល​ដោយ​ក្រុម Hacker ដែល​ប្លន់​យក​ទិន្នន័យ​ផ្សេងៗ​ជាយថាហេតុ​។ អ្វីដែល​ពួកវា​អាច​លួចបាន​មាន​ដូច រូបថត គណនី​បណ្តាញ​សង្គម ឯកសារ​ផ្សេងៗ អ៊ីមែល និង​អ្វីៗ​ជាច្រើន​ទៀត ជាពិសេស​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ធនាគារ​។ 

​    ​ខាងក្រោម​នេះ​ជា​គន្លឹះ​ដើម្បី​ការពារ​សុវត្ថិភាព​ឧបករណ៍ Android របស់​អ្នក​។ 

​    ​១. ចាក់សោ​ទូរស័ព្ទ​របស់​អ្នកជា​និច្ច​។ 
​    ​២. ចាក់សោ​លើ App សំខាន់ៗ​។ អ្នក​អាច​ស្វែងរក​ដោ​ន​ឡូត​ដោយ​គ្រាន់តែ​វាយ​ពាក្យ locking app ក្នុង Play Store​។​
​    ​៣. ជ្រើសរើស​សេវា VPN ដែល​ល្អ​បំផុត (​ជា​បណ្តាញ​សុវត្ថិភាព Network ដែល​អ្នករៀន IT ទើប​យល់ច្បាស់​)​។ 
​    ​៤. កុំ Save លេខ​កូដ​អ៊ីមែល បណ្តាញ​សង្គម និង​ជាពិសេស​កម្មវិធី​សម្រាប់​ប្រតិបត្តិការ​ធនាគារ​។​
​    ​៥. ដំឡើង​កម្មវិធី Antivirus​។​
​    ​៦. ដោ​ន​ឡូត​តែ App ណា​មាន​សុវត្ថិភាព​។ ដើម្បី​ដឹងថា​មាន​សុវត្ថិភាព​ត្រូវមាន​កម្មវិធី Antivirus ព្រោះ​វា​នឹង​ឃាត់​រាល់ App មិន​សុវត្ថិភាព​។​
​    ​៧. ចៀសវាង​ដាច់ខាត​ការធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​លើ​ស្មា​ត​ហ្វូ​ន​៕

adverise with khmeread
ប្រភព៖ lifehack

អ្នកនឹងចូលចិត្ត

មតិយោបល់