adverise with khmeread This tiny air conditioner box can keep you cool for 4 hours on a single charge

ត្រជាក់​គ្រប់កន្លែង​! នេះ​គឺជា​ម៉ាស៊ីនត្រជាក់​សាក​ថ្ម ទើប​ផលិតឡើង​ក្នុងឆ្នាំនេះ​

    ​នៅពេលដែល​កម្ដៅ​ក្នុង​រដូវក្ដៅ​បំបែក​កំណត់ត្រា​ក្នុង​ឆ្នាំ ២០១៦ ម៉ាស៊ីនត្រជាក់​តូច​នេះ​ក៏​កើតមានឡើង​។ Geizeer គឺជា​ម៉ាស៊ីនត្រជាក់​ចល័ត​ប្រើ​ថាមពល​ថ្ម​សាក​។​

​    ​ក្រុមហ៊ុន Kickstarter បាន​ផលិត​ម៉ាស៊ីនត្រជាក់​នេះ​ដោយ​ប្រើ​ដុំ​ទឹកកក​នៅក្នុង​ចាន​របស់​វា ហើយ​សាក​ម្ដង​ប្រើ​បាន​បួន​ម៉ោង​។​

​    ​ចំណែកឯ​ប្រអប់​ឈើ​គ្រប​វា​នេះ​អាច​រក្សា​ទឹកកក​ឱ្យ​ត្រជាក់​បាន ៤ ម៉ោង​។ វា​បាញ់​ខ្យល់​ត្រជាក់​បាន​បួន​ទិស ហើយ​កង្ហារ​នៅ​ពីលើ​វា​ជា​អ្នកបាញ់​ខ្យល់​ត្រជាក់​ចេញមក​។​

​    ​របៀប​បើក​ម៉ាស៊ីនត្រជាក់​គឺ​ដាក់​ចំ​តំណរ​របស់​វា ដែលមាន​នៅលើ​ប្រអប់​ទាំង​លើ​និង​ក្រោម​។ វា​បាញ់​ខ្យល់​ត្រជាក់​បាន ១,២ ម៉ែត្រ​ជុំវិញ ហើយ​វា​ប្រើ USB ដើម្បី​សាក​ថ្ម​។ Geizeer ត្រូវបាន​ដាក់លក់​នៅលើ​វេ​ប​សាយ Amazon ក្នុងតម្លៃ ១០៦ ដុល្លារ​៕

 

 

adverise with khmeread
ប្រភព៖ techinsider

អ្នកនឹងចូលចិត្ត

មតិយោបល់