adverise with khmeread Untitled 1

ចេកទឹក​ខ្ទិះ បង្អែម​លាង​មាត់​ល្អ​ដល់​សុខភាព​តាម​រូបមន្ត​ថៃ​

    ​* គ្រឿងផ្សំ​
​    ​- ខ្ទិះដូង ៤០០ ក្រាម​
​    ​- ស្ករត្នោត ៣ ស្លាបព្រា​បាយ​
​    ​- ម្សៅ Vanilla ១ ស្លាបព្រា​កាហ្វេ​
​    ​- អំបិល​មួយ​ចឹប (​មិន​ដាក់​ក៏បាន​)
​    ​- ចេកទុំ​ធំៗ ៣ ផ្លែ (​ចេក​អ្វីដែល​ចូលចិត្ត​)

​    ​* របៀប​ធ្វើ​
​    ​លាយ​ខ្ទិះដូង អំបិល ស្ករត្នោត និង​ម្សៅ Vanilla ក្នុង​ខ្ទះ​ល្មម​មួយ​។ រំងាស់​វា​ដោយ​បើកភ្លើង​ល្មម និង​កូរ​ឱ្យបាន​ញឹកញាប់​។ 

​    ​កាត់​ចេក​ជា​កង់ៗ ដាក់ចូល​ខ្ទះ​គ្រឿងផ្សំ​។ បន្ថយ​ភ្លើង និង​ទុកឱ្យ​ពុះ​រ៉ុយៗ ១០ នាទី ហើយ​ឧស្សាហ៍​កូរ​វា​ផង​។ បន្ទាប់មក​លោកអ្នក​ទទួល​បាន​បង្អែម​លាង​មាត់ ដែល​ជំនួយ​ដល់​សុខភាព​មួយឈុត​សម្រាប់​គ្រួសារ​៕

adverise with khmeread

មតិយោបល់