adverise with khmeread 1

DJ សិច​ស៊ី​បំផុត​របស់​អាស៊ី​ស្ងាត់ៗ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​និស្សិត​វ័យក្មេង​ពោរពេញ​ដោយ​សាច់ដុំ​

    ​តារា​ម៉ាឡេស៊ី និង​ជា DJ ល្បីល្បាញ​ឈ្មោះ Leng Yein ជានិច្ចកាល​តែងតែមាន​ការយកចិត្ត​ដាក់​ច្រើន​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​    ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាសា​ចិន​ក្នុងប្រទេស​ម៉ាឡេស៊ី​ថ្មីៗ​នេះ​បាន​រកឃើញថា ឌី​ជេ​រូបនេះ​បានចាប់ផ្ដើម​មាន​ស្នេហា​ជាមួយនឹង​បុ​រ​សាច់ដុំ​ម្នាក់​។​

​    ​មាន​ភាពចម្រូងចម្រាស់​ខ្លះ​ដោយសារ​គាត់​ជា​និស្សិត​ក្នុង​រដ្ឋ Malacca  និង​ក្មេង​ជាង​នាង ៨ ឆ្នាំ​។​

​    ​បន្ទាប់ពី​មួយខែ​គ្មាន​ការឆ្លើយតប នាង Leng Yein ទីបំផុត​បាន​លាតត្រដាង​កាលពី​ខែ​មុន​ថា នាង​បាន​កំពុង​ឃើញ​បុរស​ពេញចិត្ត​ហើយ ប៉ុន្ដែ​មិន​ចង់​និយាយថា​ជា​នរណា​ទេ ពីព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ការសិក្សា​របស់គាត់ និង​ជីវិត​សាកលវិទ្យាល័យ​របស់គាត់​។​

​    ​នៅលើ​អ៊ី​ន​ធឺ​ណេ​ត​គ្មាន​អា​ថ៍កំ​បាំង​ណា​លាក់​ជិត​ទេ មិនយូរប៉ុន្មាន​បុរស​នោះ​ត្រូវបាន​រកឃើញថា​ឈ្មោះ Peter Siew អាយុ ២៣ ឆ្នាំ ហើយ​គាត់​គ្រាន់តែ​ជា​មិ​ត្តិ​ប្រុស​ខ្វះ​ភាពកក់ក្តៅ​ម្នាក់ ដោយ​គ្រាន់តែ​មកពី Malacca ទៅ គូ​ឡា​ឡាំ​ពួរ​ដើម្បី​ដឹក​នាង​ពី​ព្រលានយន្តហោះ​និង​ជូន​នាង​ទៅផ្ទះ​ប៉ុណ្ណោះ​។​

​    ​នាង​គឺជា DJ ដ៏​សិច​ស៊ី​ម្នាក់​ក្នុង​វិស័យ​សិល្បៈ​និង​បាន​ក្លាយជា DJ សិច​ស៊ី​បំផុត​របស់​អាស៊ី​បី​ឆ្នាំ​ជាប់​គ្នា​ទៀតផង​៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់