adverise with khmeread 16809389850 6caed28b1e o

សក់ខ្មៅ​បែប​ធម្មជាតិ​ដ៏​អស្ចារ្យ​របស់ Taeyeon កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​

    ​នាង Taeyeon សមាជិក​ក្រុម Girls' Generation បាន​លេង​ស្ទីល​ពណ៌​សក់​ចម្រុះ​ក្នុងនាម​នាង​ជា Idol មួយរូប ប៉ុន្ដែ​គេ​តែងមាន​អារម្មណ៍ល្អ​ពេល​ឃើញ​សម្រស់​ស្រស់ស្អាត​របស់​នាង​ជាមួយនឹង​សក់ខ្មៅ​បែប​ធម្មជាតិ​ពី​កំណើត​។​

​    ​នាង Taeyeon ដែល​ធ្លាប់តែ​លេង​ជាមួយនឹង​សក់​ពណ៌​ក្រហម​ទង់ដែង ឥឡូវ​បាន​ផ្លាស់ប្ដូរ​មក​ពណ៌​ខ្មៅ​ធម្មជាតិ​វិញ ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ និង​ការសរសើរ​នូវ​សម្រស់​នាង​ជាមួយនឹង​សក់​ពណ៌​ខ្មៅ​មិន​ដាច់​ពី​មាត់​ឡើយ​។​

​    ​សម្រស់​សក់​ធម្មជាតិរ​បស់​នាង​ស្អាត​ដល់​កម្រិតណា​សូម​មើល​រូបនាង​ទាំងអស់គ្នា​៕

adverise with khmeread
ប្រភព៖ koreaboo

អ្នកនឹងចូលចិត្ត

មតិយោបល់