យល់សប្តិ​ឃើញ​ពស់​ចឹក​ជា​ប្រផ្នូល​ថា​មាន​មនុស្ស​លួច​ស្រឡាញ់​?​

ការ​យល់សប្តិ​ឃើញ​ពស់​ចឹក​គឺជា​សុបិន​ពិសេស និង​តែង​កើត​ឡើងជា​ញឹកញាប់​ជាងគេ​ក្នុង​ជីវិត​របស់​មនុស្ស​។ តាម​ជំនឿ​ប្រជាជន​អាស៊ី សុបិន​បែបនេះ​អាចជា​ប្រផ្នូល​ថា​កំពុងមាន​មនុស្ស​លួច​បេតី​។ ក៏ប៉ុន្តែ​តាម​ជំនឿ​របស់​ប្រជាជន​លោកខាងលិច សុបិន​ឃើញ​ពស់​ចឹក​ជា​ប្រផ្នូល​មួយ​មិនសូវ​ល្អ​ទេ​ទាក់​ទឹង​នឹង​ជីវិត​ការងារ​និង​ស្នេហា​។ វា​អាចជា​ការព្រមាន​ទុក​មុន​អំពី​ហេតុការណ៍​អ្វីមួយ​ក្នុង​ការងារ​ឬ​អាជីព​របស់​អ្នក​។

​សុបិន​នេះ​អាច​បង្ហាញថា អ្នក​ចាំបាច់​ត្រូវតែ​យកចិត្តទុកដាក់​នឹង​បញ្ហា​ប្រឈម ឬ​អារម្មណ៍​ជំពាក់ជំពិន​ក្នុង​ចិត្ត ដែល​មិនទាន់បាន​ដោះស្រាយ​ឱ្យ​ស្រេចបាច់​។

* ជាទូទៅ​ក្នុង​សុបិន​បែបនេះ ពស់​តែងតែ​ចឹក​ត្រូវ​ដៃស្តាំ និង​ខ្នង​ប៉ុណ្ណោះ តែ​ទោះយ៉ាងណា​អត្ថន័យ​របស់​វា​គឺ​នៅតែ​ប្រហាក់ប្រហែលគ្នា​ដដែល​ទេ​។

- ចឹក​ត្រូវ​ដៃស្តាំ​: មានន័យថា​អ្នក​កំពុងមាន​ទំនាស់​ក្នុង​ចិត្ត​ខ្លួនឯង​ទាក់ទង​នឹង​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មួយ​នៅក្នុង​ជីវិត​ពិត​របស់​អ្នក​។ ការសម្រេចចិត្ត​នោះ​អាចជា​រឿង​ក្នុង​ទំនាក់ទំនង​ស្នេហា បញ្ហា​សុខភាព ឬ​ឱកាស​ការងារ​ថ្មីៗ​។

- ចឹក​ត្រូវ​ខ្នង​: ចង្អុល​បង្ហាញថា​អ្នក​ត្រូវតែ​យកចិត្តទុកដាក់​ឱ្យ​មែនទែន​ចំពោះ​ការនិយាយ​ពីក្រោយ​ខ្នង ឬ​ល្បិចកល់​របស់​មនុស្ស​នៅ​ជុំវិញខ្លួន​។ វា​ក៏​អាច​បង្ហាញថា​អ្នក​ចាំបាច់​ត្រូវតែ​ដោះស្រាយ​បញ្ហា​ពី​អតីតកាល ឬ​ក្តីបារម្ភ ដែល​បាន​តាម​ជាប់​ខ្លួន​អ្នក​អស់កាល​ជា​យូរ​មកហើយ​នោះ​៕ 

-->
adverise with khmeread