13718145 1012940168820898 1460768909 o

រថយន្ត​ម៉ាក​តូ​យូ​តា​ព្រូស​មួយគ្រឿង បើក​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​រង​ការ​ខូ​ច​ខាត​

​    ភ្នំពេញ ៖ បុរស​ស្រវឹងស្រា​ជោគជាំ​ម្នាក់ បើករថយន្ត​ម៉ាក តូ​យូ​តា​ព្រូស​មួយគ្រឿង​ក្នុង​ល្បឿន​លឿន មក​បុក​ក្បាល​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បណ្តាលអោយ​រថយន្ត​រង​ការ​ខូ​ត​ខាត​មួយ​កំណាត់​មុខ ក្នុង​ហេតុការណ៍​នេះ​មិនមាន​អ្នកណាម្នាក់​រងរបួស​នោះឡើយ​។​

    ​ហេតុការណ៍​នេះ វេលា​ម៉ោង១១​យប់​ថ្ងៃទី១៥ កក្ក​ដា ឆ្នាំ២០១៦ នៅតាម​បណ្តោយ​ផ្លូវ២៧១ មុខ​មន្ទីរពេទ្យ​រ៉ុ​ស្សី សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន។​

​    តាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឱ្យដឹងថា មុនពេល​កើតហេតុ​​គេ​ឃើញ បុរស​ស្រវឹង​ជោកជាំ ខាងលើនេះ​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក តូ​យូ​តា ព្រូស​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ  2AJ-1040 បើកបរ​តាម​បណ្តោយ​ផ្លូវ២៧១ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន លុះខណៈមកដល់​ចំណុចកើតហេតុ ស្រា​ប់តែ​រថយន្ត​នោះ បាន​រ៉េ​ចង្កូត​ទៅបុក​ក្បាល​ថ្ម​ចែក​ទ្រូងផ្លូវ​ទាំង​កំរោល បណ្តាល​ឱ្យរថយន្ត​ខ្ទាត​ថយក្រោយ​ជាង​៥​ម៉ែត្រ រង​ការ​ខូ​ច​ខាត​មួយផ្នែក​ខាងមុខ​យ៉ាង​ដំ​ណំ ដោយឡែក​អ្នកបើកបរ​មិនមាន​គ្រោះថ្នាក់​បាន​ចេញពី​រថយន្ត​ទាំង​សភាព​ស្រវឹង​ទប់ខ្លួន​លែង​ចង់​រួច។​

    ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះទៅ​សម្រួល​ចរាចរណ៍ និង​បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង​មក​ស្ទួ​ច​យក​រថយន្ត​ព្រមទាំង​អ្នកបើកបរ​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ៕​

 

មតិយោបល់