adverise with khmeread 7677abb8 53a7 4a5a 8c71 2ebef75c50f0

បុរស​ដែល​លង់ទឹក​បាត់​ខ្លួន ត្រូវបាន​អ្នកស្រុក​ប្រទះឃើញ​សាកសព​

    កណ្តាល ៖ បុរស​ម្នាក់​ដែល​ធ្លាក់​ពីលើ​ទូក​លង់ទឹក​បាត់​ខ្លួន​ត្រូវបាន​គេ​ប្រទះឃើញ​សាកសព​កាលពី​ល្ងាច​ថ្ងៃទី​១៥ ​កក្កដា ​ឆ្នាំ២០១៦ ​នៅ​ចំណុច​លើ​ទូក​ក្បែរមាត់ច្រាំង​ទន្លេមេគង្គ ក្នុងភូមិ​ព្រែក​តូច​ ឃុំ​ព្រែក​ដាច់​ ស្រុក​លើកដែក​ ខេត្តកណ្តាល បន្ទាប់ពី​លង់ទឹក​នៅ​ព្រឹក​ថ្ងៃទី​១៤​ កក្កដា។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ សើ ដែន​ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ​ជនជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​តា​ហ៊ីង ឃុំ​ព្រែក​ដាច់​ស្រុក​លើកដែក​នោះ ត្រូវ​បានឃើញ​ផុស អណ្តែត​ឡើង​នៅ​ថ្ងៃទី​១៥​ កក្កដា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១៨ ​និង​៣០​នាទី​នៅ​ខាងក្រោមនា​ទិស​ខាងត្បូង​កន្លែងកើតហេតុ​មាន​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​ពី​កន្លែងកើតហេតុ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ និង​ញាតិ​ជិតខាង​ជួយ​ស្រង់​ឡើងគោក។​

    ប៉ូលិស​បន្តថា ក្នុងពេលនោះ​សមត្ថកិច្ច បាន​បង្កើត​គណ​:​កម្ម​ការ​ចម្រុះ​មួយ ​ដើម្បី​ធ្វើការ​ពិនិត្យ​សាកសព​ឈ្មោះ​ សើ ដែន ដូចខាងក្រោម​៖​ អំពី​ភិនភាគ​សាកសព​អណ្តែត​ផ្កាប់មុខ​ស្លៀកខោ​ជើងវែង ពណ៌​ខ្មៅ ពាក់​អាវដៃវែង ពណ៌​ក្រហម​បង្កង់​ទទឹង​ពណ៌​ស​សក់ស្លូត​ខ្លី​ល្មម សម្បុរខ្មៅ កំពស់ ១,៦០ ម៉ែត្រ។​

    តាម​ការ​ពិ​និត្យ​ស្លាកស្នាម ពោះធំ​ប៉ោង​អណ្តាត​លៀន មាត់​មាន​ជាប់​ដី​សាកសព មាន​សភាព​ហើម​ក្រៅពី​ស្លាកស្នាម​ខាងលើ ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​ផ្សេងៗ​ទៀត​ទេ។​

    ប៉ូលិស​សន្និដ្ឋានថា​សាកសព​ឈ្មោះ​ សើ ដែន គឺ​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ពិតប្រាកដ​មែន​ពុំមាន​ការពា​ក់ព​ន្ធ័​ករណី​អ្វី​ផ្សេង​ឡើយ​ក្រោយពេល​ពិនិត្យ​ចប់ សមត្ថកិច្ច​បានប្រគល់​សាក សព ឈ្មោះ សើ ដែន ជូនទៅ​ក្រុមគ្រួសារ ដើម្បី​រៀបចំ​ទុកដាក់​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់