adverise with khmeread 3647ab7000000578 3690975 image a 72 1468532750766

Nani បង្ហាញ​ជំនាញ​អស្ចារ្យ​បន្ទាប់ពី​ផ្ទេរ​មកដល់ Valencia ភ្លែត​

    ​កីឡាករ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ Ricardo Nani បានបង្ហាញ​ប្រិយមិត្ត​ជាមួយ​ចង្វាក់រាំ​ដ៏​ពិសេស​ខ្លះៗ​នៅឯ​ការប្រកាស​ចូល​ជា​ផ្លូវ​ជាមួយ​ក្លឹប​ថ្មី​របស់គាត់ Valencia កាលពី​ថ្ងៃ​សុក្រ​។​

​    ​ខ្សែប្រយុទ្ធ​ស្លាប​វ័យ ២៩​ឆ្នាំ​រូបនេះ បាន​សម្តែង​ចង្វាក់រាំ​របស់​ប្រេ​ស៊ី​ល​នៅ​ចំពោះមុខ​កាមេរ៉ា ខណៈ​មានការ​ចូលរួម​ពី​បណ្តា​អ្នកគាំទ្រ​ចំនួន​១២.០០០​នាក់ ដោយ​ក្រាប​ខ្លួន​រាប​ទៅដល់​ដី និង​លើកជើង​របស់គាត់​ឡើង​ទៅលើ​ជាមួយ​មិត្ត​សម្តែង​ការ​រាំ​ចង្វាក់ Capoeira របស់ខ្លួន​។​

​    ​Nani បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​របស់ខ្លួន​នៅ​ចំពោះមុខ​អ្នកគាំទ្រ​នៅ​ទឹកដី Mestalla បន្ទាប់ពី​ការផ្ទេរ​ក្នុងតម្លៃ​ខ្លួន ៧​លាន​ផោន (​ជាង​៩​លាន​ដុល្លារ​) របស់គាត់​ពី​ក្រុម​តួ​គី Fenerbahce មក Valencia៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់