adverise with khmeread 49561dad f929 4cc3 9e8e a01d3d77a607

មកពី​កោះកុង​ធ្វើ​បុណ្យសព​ឪពុក​...​ដូច​មក​ស្លាប់​ជាមួយ​ឪពុក​ដែរ​

    កណ្តាល ៖ បុរស​ម្នាក់​បាន​គាំងបេះដូង​ស្លាប់​នា​ថ្ងៃទី​១៥ ​កក្កដា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១២​ និង​៣០​នាទី ចំណុច​ផ្ទះ​ឈ្មោះ កែវ សុខ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ខណៈពេល​មក​ធ្វើ​បុណ្យសព​ឪពុក។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ជុំ អូន ភេទ​ប្រុស អាយុ​៥៣ ឆ្នាំ​(​ខ្មែរ​) មាន​ទីលំនៅ​ភូមិ​២ ឃុំ​ដងទង់ ស្រុក​ស្មាច់មានជ័យ ខេត្តកោះកុង។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​បានមក​ធ្វើ​បុ​ណ​សព​ឱ្យឪពុក​បង្កើត​របស់ខ្លួន​នៅ​ភូម​ចុង​ព្រែក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល​។  ពេលធ្វើ​បុណ្យសព​ឪពុក​រួច​ក៏​មក​ស្នាក់​នៅផ្ទះ​បងជីដូនមួយ​នៅ​ចំណុចកើតហេតុ​ខាងលើ​កាលពី​ថ្ងៃទី​១៣​ កក្កដា ឆ្នាំ​២០១៦។​

    លុះដល់​ថ្ងៃខែ​ឆ្នាំ ​និង​ពេលវេលា​កើតហេតុ​ខាងលើ ស្រាប់តែ​ជនរងគ្រោះ​មាន​អាការៈ​ខ្យល់គរ ហើយ​ស្លាប់​តែម្ដ។ តាម​ការបញ្ជាក់​ពី​ប្រពន្ធ ជនរងគ្រោះ​ថា ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ​បេះដូង​រីក​។​

    ក្រោយ​ទទួលបាន​ព័ត៌មាន​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​អាជ្ញាធរ មូលដ្ឋាន គ្រូពេទ្យ និង​ក្រុមគ្រួសារ បានធ្វើការ​ពិនិត្យ​សាកសព និង​បាន​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គរ ហើយ​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់