adverise with khmeread Colombia v costa rica group a copa america centenario

Manchester City លឿន​ជាងគេ​ជាង​ឯង​! ឥឡូវ​ទិញ​បាន​កីឡា​ករទី​បួន​ហើយ

    ​មេឃ​ខៀវ Manchester City បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​តារា​លេចធ្លោ​របស់​កូ​ឡុំ​ប៊ី Marlos Moreno​។ នេះ​បើ​យោងតាម​សម្តី​របស់​គ្រូបង្វឹក​យុវជន​អាយុ​ក្រោម​២៣ Under-23 របស់​កូ​ឡុំ​ប៊ី លោក Carlos Restrepo កាល​ល​ពីថ្ងៃ​សុក្រ​។​

​    ​ខ្សែប្រយុទ្ធ​វ័យ ១៩​ឆ្នាំ​រូបនេះ គឺជា​តារា​កំពុង​នាំមុខគេ​ម្នាក់​នៅក្នុង​ព្រឹត្តិការណ៍​ប្រជែង​ពានរង្វាន់​យុវជន​ទ្វីបអាមេរិក​ឡាទីន Copa Libertadores របស់​ក្លឹប Atletico Nacional ក្នុង​រដូវ​កាល​នេះ និង​ទទួល​បានការ​ចំណាប់អារម្មណ៍​ពី​ក្លឹប​ធំៗ​ក្នុង​តំបន់​អឺរ៉ុប​។​

​    ​ប៉ុន្តែ​ក្លឹប​មេឃ​ខៀវ បាន​កក់​កៅអី​មុន​ជាស្រេច​ដើម្បី​ធានាបាន​កីឡាករ​រូបនេះ​ក្នុងតម្លៃ​ខ្លួន​ចំនួន ៨,២៣​លាន​ផោន (​ជាង​១០​លាន​ដុល្លារ​)​។​

​    ​បច្ចុប្បន្ន​គ្រូបង្វឹក​កូ​ឡុំ​ប៊ី​លោក Carlos Restrepo ដែល​កំពុង​ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្នុង​រដូវក្តៅ​នេះ បាន​បញ្ជាក់ថា ការផ្ទេរ​របស់ Moreno ទៅកាន់​មេឃ​ខៀវ​ត្រូវបាន​សម្រេច​រួចរាល់​ហើយ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់