adverise with khmeread Ff0c89e0 61af 45a9 a15b a10775581133

កម្លាំង​ប៉ូលិស​ពន្លត់​អគ្គិភ័យ​ស្រុក​មុខកំពូល​ហ្វឹកហាត់​ជាក់ស្តែង​

    កណ្តាល ៖ បន្ទាប់ពី​ទទួលបាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ពី​ក្រសួងមហាផ្ទៃ​កាលពីពេល​ថ្មីៗ​នេះ ប៉ូលិស​ស្រុក​មុខកំពូល​បាន​នាំ​កម្លាំង​ហ្វឹកហាត់​ជាប្រចាំ​លើ​ផ្នែក​ទ្រឹស្ដី​និង​ការអនុវត្ត​ជាក់ស្ដែង​នៅ​ថ្ងៃទី​១៥ ​កក្កដា ​ឆ្នាំ​២០១៦។​

    ការហ្វឹកហាត់​នេះ​ធ្វើឡើង​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​មុខកំពូល​ ដើម្បី​ធ្វើការ​ហ្វឹក​​ហាត់​អំពី​របៀប​បំពាក់​សម្ភារៈ​ និង​របៀប​ពន្លត់អគ្គីភ័យ ការបង្ហាញ ហ្វឹកហាត់​ដោយ​​លោក​វរៈសេនីយ៍ទោ វ៉ន ពៅ នាយរង​ការិយាល័យ​ព​ន្ល​ត​អគ្គីភ័យ​ខេត្តកណ្ដាល ​និង​ជា​គ្រូ​បង្គោល​ដែលមាន​សិក្ខាកាម​ចូលរួម​ចំនួន​២៣​នាក់​។​

    ក្នុងពេល​ហ្វឹកហាត់​នោះ គ្រូ​បង្គោល បាន​បង្រៀន​អំពី ១-​របៀប​ត ទុយោ​បូមទឹក​ចូលក្នុង​ស៊ី​ទែន, ២-​របៀប​បូមទឹក​បញ្ចូល​ស៊ី​ទែន, ៣-​របៀប​ត​ទុយោ​បាញ់​ទឹក ​និង​តភ្ជាប់​ក្បាល​ឡង់​, និង​៤-​របៀប​បាញ់​ទឹក​ពន្លត់អគ្គីភ័យ តាម​គោលដៅ​ជាក់ស្ដែង៕

adverise with khmeread

មតិយោបល់