Watford v leicester city premier league

គ្រូ Leciester និយាយ​ទៅកាន់​កីឡាករ Kante៖ "​ប្រសិនបើ​មិន​សប្បាយចិត្ត​ជាមួយ​ខ្ញុំ ខ្ញុំ​ពេញចិត្ត​ឱ្យ​គាត់​ទៅ​"

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​ក​ញ្ច្រោ​ង Leciester លោក Claudio Ranieri បាន​ប្រាប់​ទៅកាន់​កីឡាករ N'Golo Kante ឱ្យ​សម្រេចចិត្ត​ជុំវិញ​អនាគត​របស់គាត់ ប៉ុន្តែ​អ្នកចាត់ការ​រូបនេះ​ទទូចថា គាត់​ចង់​រក្សា​ខ្សែបម្រើ​ឆ្នើម​អន្តរជាតិ​បារាំង​របស់​ក​ញ្ច្រោ​ង​រូបនេះ​មិនឱ្យ​ចាកចេញ​ឡើយ​។​

​    ​Kante ដែល​បាន​ចូលរួម​ជាមួយ Leciester នៅក្នុង​ដំណើរ​ព្រេង​និទាន​ជ័យជម្នះ​ពាន​លី​ក​កំពូល​អង់គ្លេស Premier League របស់​ពួកគេ​កាលពី​រដូវ​កាល​មុន ទទួលបាន​ឱកាស​ក្នុងការ​កោះហៅ​ឱ្យចូល​រួមជាមួយ​ក្រុម​ជម្រើសជាតិ​បារាំង​សម្រាប់​ព្រឹត្តិការណ៍​ពាន​អឺរ៉ុប Euro 2016 ។​

​    ​ប៉ុន្តែ​អាជីព​របស់គាត់​នៅ​ទឹកដី King Power បន្ទាប់ពី​ធ្វើដំណើរ​មកដល់​ក្នុងតម្លៃ​ខ្លួន ៥,៦​លាន​ផោន (​ជាង​៧,៣​លាន​ដុល្លារ​) ពី​ក្រុម Nice កាលពី​រដូវក្តៅ​មុន ហាក់​មិនអាច​ជាក់ច្បាស់​បានឡើយ ក្រោយពី​ក្រុម​តោ​ខៀវ Chelsea និយាយថា​ខ្លួន​ស្ថិតនៅក្នុង​ទីតាំង​មួយ​ដើម្បី​ធានា​ទទួលបាន​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​រូបនេះ​។​

​    ​ទោះជា​យ៉ាងណាក្តី Ranieri នៅតែ​ជឿជាក់​រក្សាបាន Kante តាមរយៈ​ការដាក់​លក្ខខណ្ឌ​ដែលមាន​ភាពប្រសើរឡើង ប៉ុន្តែ​គាត់​ចង់ឱ្យ​តារាបាល់ទាត់​រូបនេះ​គិតពី​អនាគត​របស់ខ្លួន​ឱ្យបាន​ឆាប់រហ័ស​ជាង​នេះ​។​

​    ​គាត់​បាន​បញ្ជាក់ថា "​ខ្ញុំ​បានឮ​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​នៅ​ពីក្រោយ​គាត់ ខ្ញុំ​មិន​ចង់​បាត់បង់​គាត់​នោះឡើយ ប៉ុន្តែ​ខ្ញុំ​អាច​យល់បាន​ប្រសិនបើ​គាត់​ចង់ទៅ​។ យើង​បាន​ផ្តល់ជូន​នូវ​កុងត្រា​ថ្មី​ទៅដល់​គាត់ គាត់​មិនទាន់​សម្រេចចិត្ត​ទេ ដោយសារតែ​គាត់​ចង់​បញ្ចប់ Euro 2016 សិន​។ នៅ​ចំណុច​នេះ ខ្ញុំ​សង្ឃឹមថា​ក្រុម​នេះ​បានផ្តល់​ជូន​ប្រាក់កម្រៃ​អតិបរមា​សម្រាប់​គាត់​។ ខ្ញុំ​ចង់ឱ្យ​គាត់​នៅទីនេះ ប៉ុន្តែ​ខ្ញុំ​មិនដឹង​ឡើយ​។ ឥឡូវនេះ​ខ្ញុំ​ចង់ដឹង​ឱ្យ​ប្រាកដថា​អ្នកនឹង​នៅ​ជាមួយ​ខ្ញុំ ឬ​អត់ ដោយសារតែ​បច្ចុប្បន្ន​ការប្រកួត​មិត្តភាព​ចាប់ផ្តើម ហើយ​ខ្ញុំ​ត្រូវ​ចាប់ផ្តើម​ការគ្រប់គ្រង​។ ខ្ញុំ​ពិតជា​ចង់​យល់ច្បាស់​ណាស់​ថា​តើ​គាត់​នឹង​នៅ​ជាមួយ​ខ្ញុំ ឬ​មិន​បន្ត​ទេនោះ​។ ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់​ជា​ញឹកញាប់​។ ប្រសិនបើ​មិន​សប្បាយចិត្ត​ជាមួយ​ខ្ញុំ ខ្ញុំ​ពេញចិត្ត​ឱ្យ​គាត់​ទៅ​"៕

ប្រភព៖ Mirror

មតិយោបល់