adverise with khmeread Untitled 1

បុរស​ពាក់អាវ​មាស​ត្រូវ​ឃាតករ​វាយ​សម្លាប់​នៅ​ចំពោះមុខ​កូនប្រុស​

    ​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​ដែល​បាន​ចំណាយ​ប្រាក់ ១៨.០០០ ដុល្លារ​សម្រាប់ធ្វើ​អាវ​មាស​មួយ រហស្សនាម​ថា "​បុរស​មាស​" (Gold Man) ត្រូវបាន​គេ​វាយ​សម្លាប់​ប្លន់​យក​អាវ​ហើយ​។​

​    ​អ្នកផ្ដល់​ប្រាក់កម្ចី​ឈ្មោះ​លោក Datta Phuge អាយុ ៤៨ ឆ្នាំ មកពី​ភាគ​ខាងលិច​ទីក្រុង Pune ត្រូវបាន​គេ​រាយការណ៍​ថា​មាន​មនុស្ស ១២ នាក់ វាយប្រហារ​គាត់​ជាមួយនឹង​កណ្ដៀវ និង​ដុំថ្ម កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី ១៤ កក្កដា​។​

​    ​កូនប្រុស​អាយុ ២២ ឆ្នាំ​របស់ Phuge ជា​សាក្សី​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នៃ​ការវាយប្រហារ​នោះ ប៉ុន្ដែ​មិនបាន​ទទួលរង​គ្រោះថ្នាក់​ទេ នេះ​បើ​យោងតាម​ប៉ូលិស ដែល​បាន​សាកសួរ​មនុស្ស​បួន​នាក់​ទាក់ទង​ក្នុង​រឿងនេះ​។​

​    ​យោងតាម BBC ឃាតករ​ទាំង​នោះបាន​អញ្ជើញ​ជនរងគ្រោះ​ចូលរួម​ក្នុង​ពិធី​ខួបកំណើត​មួយ​ក្នុង​តំបន់ Dighi​។​

​    ​ជម្លោះ​ទាក់ទង​នឹង​ប្រាក់​ជា​មូលហេតុ​មួយ​ក្នុងករណី​ឃាតកម្ម​នេះ​។ ឥឡូវនេះ​អធិការ​ប៉ូលិស​នៅ Dighi លោក Navnath Ghogare កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​ពិត​ដែល​លោក Phuge ត្រូវគេ​សម្លាប់​៕

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់