adverise with khmeread 6 money tips

មនុស្ស​វ័យក្មេង​ទាំងឡាយ​គួរ​រៀន​ពី​គន្លឹះ​ក្នុងការ​ប្រើប្រាស់​លុយ​ទាំង ៦ ចំណុច​នេះ

​ក្នុង​ពិភពលោក​បច្ចុប្បន្ន រឿង​មួយ​សំខាន់បំផុត ដែល​មនុស្ស​វ័យក្មេង​អាចធ្វើ​បាន​គឺ​ចាប់ផ្តើម​រៀន​ពី​របៀប​គ្រប់គ្រង​លុយ​របស់​ពួកគេ​ឲ្យ​មាន​ភាព​វៃឆ្លាត​។ វា​ជា​រឿង​ងាយ​ទេ​ក្នុងការ​ផុងខ្លួន​ក្នុង​បំណុល តែ​ពេល​ផុងខ្លួន​ហើយ​គឺ​មិន​ងាយ​នឹង​ងើប​ខ្លួន​ចេញពី​វា​បានឡើយ​។ តាមរយៈ​ការពិនិត្យ​មើល​គន្លឹះ​ទាំង ៦ នេះ អ្នកនឹង​អាច​នាំខ្លួន​អ្នក​ឆ្ពោះទៅរក​ផ្លូវត្រូវ​ក្នុងការ​ចាយវាយ​ឲ្យ​ចំ​ទិសដៅ​។

១- បង្កើត​ផែនការ​ថវិកា និង​អនុវត្តតាម​វា​ឲ្យ​បាន​ខ្ជាប់ខ្ជួន​!
​អ្នកនឹង​បានឃើញ​គន្លឹះ​បង្កើត​គម្រោង​ថវិកា​នៅ​គ្រប់​វេ​ប​សាយ​ដែល​ណែនាំ​ពី​របៀប​ធ្វើ​ផែនការ​ថវិកា ហើយ​វា​ជា​ហេតុផល​សំខាន់​ណាស់​ដែល​ត្រូវ​ដឹង​អំពី​រឿងនេះ​។ មនុស្ស​វ័យក្មេង​គួរតែ​ចាប់ផ្តើម​បង្កើត​គម្រោង​ថវិកា​ចាប់ពី​ឥឡូវ រួច​ផ្តោត​អាទិភាព​លើ​គ្រប់​អ្វីៗ​ទាំងអស់ និង​ត្រូវ​អនុវត្តតាម​វា​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ ប្រការនេះ​អាចជួយ​អ្នក​មិន​ឲ្យ​ដក​ប្រាក់​ចេញពី​ខ្ទង់ចំណាយ​ផ្សេងៗ និង​គណនី​សន្សំ​របស់​អ្នក​នោះទេ​។ គន្លឹះ​មួយទៀត​ដែល​អ្នក​អាច​សាកល្បង​បាន​គឺ​បង្កើត​កញ្ចប់​ថវិកា​មួយទៀត ប្រសិនបើ​អ្នក​អាច​។ តាម​វិធី​នេះ ប្រសិនបើ​មានរឿង​អ្វី​មិន​រំពឹងទុក​បានកើត​ឡើង អ្នកនឹង​មិនចាំបាច់​ភ័យ​រឿង​ដក​លុយ​អស់ពី​កញ្ចប់​ថវិកា​ទីមួយ​នោះទេ ប៉ុន្តែ​ប្រសិនបើ​ពុំមាន​រឿង​អ្វី​កើតឡើង​ទេនោះ អ្នកនឹង​រឹតតែ​មាន​លុយ​សល់​កាន់តែច្រើន​។

២- ប្រសិនបើ​អ្នក​ពុំមាន​គណនី​សន្សំ​ទេ ត្រូវ​ចាប់ផ្តើម​បើក​មួយ​ទុក​ទៅ​
​វា​ពិតជា​សំខាន់​ណាស់​ដែល​ត្រូវមាន​គណនី​សន្សំ​មួយ​សម្រាប់​គ្រា​មាន​អាសន្ន​ផ្សេងៗ​។ ត្រូវ​បង្ហាត់​ខ្លួនឯង​ឱ្យ​ចេះ​ព្យាយាម​សន្សំ​លុយ​ដែល​អាច​ចាយវាយ​បាន​រហូតដល់ ៣ ខែ ក្នុងករណី​បាត់បង់​ការងារ ឬ យក​ពេលវេលា​ឈប់សម្រាក​ពី​ការងារ​បណ្តោះអាសន្ន អ្នក​នឹងមិន​បារម្ភ​ពី​រឿង​អត់លុយ​ចាយ​នោះទេ​។ ប៉ុន្តែ​មនុស្ស​វ័យក្មេង​ភាគច្រើន​សុទ្ធតែ​ពិបាក​រក​របៀប​សន្សំ​លុយ​ខ្លាំងណាស់ ដោយសារតែ​ច​រិ​ក​ចូលចិត្ត​ចាយវាយ​ខ្ជះខ្ជាយ​របស់​ពួកគេ​។  វី​ធី​ងាយស្រួល​បំផុត​ក្នុង​ការកសាង​ប្រាក់​សន្សំ​របស់​អ្នក​ដោយ​មិនដឹង​ខ្លួន​គឺ​តាមរយៈ​ការបង្កើត​ប្រព័ន្ធ​ផ្ទេរ​លុយ​ស្វ័យប្រវត្តិ​ពី​គណនី​ចរន្ត​របស់​អ្នក​ចូលទៅ​គណនី​សន្សំ​។ ប្រសិនបើ​អ្នកមាន​គណនី​ចរន្ត អ្នក​អាចមាន​ប្រាក់ ២៥ ដុល្លារ (​ឧទាហរណ៍​) ផ្ទេរចេញ​ដោយ​ស្វ័យប្រវត្តិ ពេលនោះ​អ្នកនឹង​មិនដឹងថា​ខ្លួនឯង​កំពុងតែ​សន្សំ​លុយ​នោះទេ​។

៣- ចូរ​ប្រយ័ត្ន​រឿង​ប័ណ្ណឥណទាន​!
​ឥណទាន​គឺជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​ក្នុង​ពិភព​ហិរញ្ញវត្ថុ ហើយ​ពិតជា​អាចជួយ​អ្នក​បាន​ច្រើនណាស់​នៅពេល​ទិញ​រថយន្ត​ថ្មី ឬ​ផ្ទះ​ថ្មី​។ វា​ក៏​អាចមាន​គ្រោះថ្នាក់​ផងដែរ​ចំពោះ​ហិរញ្ញវត្ថុ​របស់​អ្នក​។ យោងតាម​ការស្រាវជ្រាវ​មួយ​ធ្វើឡើង​ដោយ​វេ​ប​សាយ Debt.org ប័ណ្ណឥណទាន​ជា​មធ្យម​របស់​មនុ​ស្សវ័យ​ក្មេង​អាយុ​ចន្លោះ ១៨ ទៅ ៣៤ ឆ្នាំ មាន​ចាប់ពី ៣០០០ ដុល្លារ ទៅ ៥២០០ ដុល្លារ​។ ក្នុង​ពិភពលោក​បច្ចុប្បន្ន គេ​បានធ្វើ​ឲ្យ​កាន់​តែមាន​ភាពងាយស្រួល​សម្រាប់​មនុស្ស​ទាំងឡាយ​ក្នុងការ​ទទួលបាន​ប័ណ្ណឥណទាន ឬ​ប្រភេទ​នៃ​កិច្ចព្រមព្រៀង "​ទិញ​ឥឡូវ បង់លុយ​ពេល​ក្រោយ​" មួយចំនួន​។ ទោះបីជា​វា​ស្តាប់ទៅ​ហាក់បីដូចជា​គំនិតល្អ​នាពេល​ឥឡូវនេះ​ក៏ដោយ ក៏ប៉ុន្តែ​វា​គឺជា​អ្វីដែល​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​នៅ​ច្រើន​ឆ្នាំ​ខាងមុខ​ទៀត​។ មនុស្ស​ទូទៅ​គិតថា​ពួកគេ​មាន​លុយ​មិន​ខ្វះ​ទេ​ក្នុង​ពិភពលោក​នេះ ហើយ​ចេះតែ​ឆូត​ប័ណ្ណឥណទាន​នោះ​ប្រៀប​បី​ដូចជា​ពួកគេ​លុយ​ទាំងនោះ​ធ្លាក់​ពីលើ​មេឃ​អ​ញ្ជឹ​ង ខណៈដែល​ការពិត​ពួកគេ​ត្រូវតែ​បង់លុយ​បង្គ្រប់​ដល់​ធនាគារ​បូក​រួមទាំង​ការប្រាក់​ថែមទៀត​។ ប្រសិនបើ​អ្នក​ពិតជា​ប្រើប្រាស់​ប័ណ្ណឥណទាន​មែន ត្រូវធ្វើ​ឲ្យ​ប្រាកដថា អ្នកមាន​សាច់ប្រាក់​គ្រប់គ្រាន់​ដើម្បី​ទប់​ទល់នឹង​ការដក​ហួស​កម្រិត​។

៤- រស់​តាម​ម​ធ្យោ​យ​បាយ​ដែល​អ្នកមាន​
​ព្យាយាម​រក្សា​ថ្លៃ​ចំណាយ​រស់នៅ​របស់​អ្នក​ឲ្យ​នៅក្រោម​ចំនួន​ប្រាក់​ដែល​អ្នក​រកបាន​។ លោក ស៊ូ​ហ្សេ អ័​រ​ម៉ាន់ (Suze Orman) អ្នកផ្តល់​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ ក៏បាន​លើកឡើង​អំពី​ការកាត់បន្ថយ​ចំណាយ​របស់​អ្នក​ឲ្យ​បាន ១០% ផងដែរ​។ តាមរយៈ​ការធ្វើ​បែបនេះ អ្នកនឹង​នៅសល់​លុយ​បន្ថែម​នៅ​ចុងខែ​នីមួយៗ សូម្បី​ក្រោយ​ពេលដែល​អ្នក​បង់ថ្លៃ​ចំណាយ​ផ្សេងៗ​អស់​រួចហើយ​ក៏ដោយ​។ នេះ​មានន័យថា ប្រសិនបើ​អ្នក​បាន​ឡើង​ឋានៈ ឬ​ឡើង​ប្រាក់ខែ អ្នក​គួរតែ​ព្យាយាម​បន្ត​រស់នៅ​តាមរបៀប ដែល​អ្នក​ធ្លាប់​រស់នៅ​ពីមុន​ដដែល​។ វា​មានន័យថា អ្នកនឹង​មាន​លុយ​បន្ថែម​កាន់តែច្រើន​សម្រាប់​សន្សំ​នៅ​ចុងខែ​នីមួយៗ​។ ប្រសិនបើ​អ្នកបង្កើន​ថ្លៃ​ចំណាយ​រស់នៅ​ឥត​ចាំបាច់​ទៅតាម​តំណែង​ដែល​ឡើង​នោះ អ្នក​ច្បាស់​ជា​ពុំមាន​លទ្ធភាព​រ៉ាប់រង​អ្វីៗ​គ្រប់យ៉ាង​បាន​ដូច​មុន​ទៀតឡើយ ប្រសិនបើ​បាត់បង់​ការងារ ឬ​ត្រូវគេ​ដកយក​តំណែង​នោះ​វិញ​។ ដូច្នេះ វា​ជា​ការល្អ​ណាស់​ដែល​ត្រូវ​ចេះ​រក្សា​ខ្ទង់ចំណាយ​ឲ្យ​នៅក្រោម​ចំណូល​។

៥- វិនិយោគ​ក្នុង​គម្រោង​ចូលនិវត្តន៍​របស់​អ្នក​
​ប្រសិនបើ​អ្នក​ចាប់ផ្តើម​ដាក់​លុយ​សន្សំ​ក្នុង​ធនាគារ​នៅ​អាយុ​ខ្ទង់ ២០ ឆ្នាំ អ្នកនឹង​សន្សំ​លុយ​បាន​ច្រើនជាង​ពេលដែល​អ្នក​ចាប់ផ្តើម​សន្សំ​លុយ​នៅ​អាយុ​ខ្ទង់ ៣០ ឬ ៤០ ឆ្នាំ​ទៅទៀត​។ នេះ​ក៏មាន​ន័យ​ដែរ​ថា អ្នកនឹង​មាន​ពេល​ច្រើនណាស់​ដើម្បី​កើប​យកការប្រាក់​មុនពេល​ដល់​អាយុ​ចូលនិវត្តន៍​។

៦- វិនិយោគ​ក្នុង​ធានារ៉ាប់រង​សុខភាព​
​ធានារ៉ាប់រង​សុខភាព​គឺជា​រឿង​ចាំបាច់​ត្រូវតែមាន​។ ប្រសិនបើ​អ្នក​ពុំ​ទទួលបាន​វា​តាមរយៈ​និយោជក​របស់​អ្នក​ទេ អ្នក​គួរតែ​ព្យាយាម​រក​វាពី​កន្លែង​ផ្សេង​។ អ្នក​ត្រូវតែមាន​ធានារ៉ាប់រង​សុខភាព​សម្រាប់​បង្ការ​ក្នុងករណី​ជួប​ហេតុការណ៍​អាក្រក់​៕

adverise with khmeread
ប្រភព៖ ឡាយ​ហ៊ែ​ក​

អ្នកនឹងចូលចិត្ត

មតិយោបល់