adverise with khmeread 13711454 1012985055483076 1691803546 o

ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ដួល​បោក​នឹង​ឃឿន​ទ្រូងផ្លូវ​ស្លាប់​ម្នាក់​រងរ​បួស​ធ្ងន់​ពីរ​នាក់​

    ​ភ្នំពេញ​ ៖ បុរស​បីនាក់​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ដួល​បោ​ក្បាល​ជាមួយ​ឃឿន​ទ្រួ​ង​ផ្លូវ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​២​នាក់​និង​ម្នាក់ទៀត​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​០២​ និង​១៥​នាទី រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងលិច​ផ្សា​ឯករាជ្យ​៣​ប្រហែល​១០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ វេ​ង​ស្រេង ក្នុង​សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​៣​នាក់​ជិះ​ម៉ូតូ​សង់​សេ​១២៥​មួយគ្រឿង​ឌុប​គ្នា​ក្នុង​ល្បឿន​លឿន ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ វេ​ង​ស្រេង​ទិសដៅ​ពី​កើ​តទៅ​លិច ពេលមកដល់​ចំណុចកើតហេតុ​ក៏​ដួល​អូស​និង​បោក​ជាមួយ​ឃឿន​ទ្រូងផ្លូវ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​២​នាក់​និង​ម្នាក់ទៀត​បែក​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​យ៉ាង​អា​ណោ​ច​អាធ័​ម។​

    ក្រោយពី​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ ​និង​បាន​ហៅ​រថយន្ដ​សង្គ្រោះបន្ទាន់​អោយមក​ដឹក​ជនរងគ្រោះ​ពីរ​នាក់​ដែល​របួសធ្ងន់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​សព​ជនរងគ្រោះ​ម្នាក់ទៀត​សមត្ថកិច្ច​បាន​ដឹក​យកទៅ​ដ​ម្ក​ល់​ទុក​នៅ​វត្ត​សំបួរមាស រងចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី រីឯ​ម៉ូតូ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​រងចាំ​ក្រុមគ្រួសារ​មក​ទទួល​ទៅវិញ​៕​

 

adverise with khmeread

មតិយោបល់