adverise with khmeread 13689615 1013004652147783 1339336564 n

បុរស​ម្នាក់​ស្រវឹង​ជោគជាំ​អះអាងថា​ខ្លួន​ជា PM ​ក្រុង​វាយ​ប៉ូលិស​នាយរង​ផ្នែក​អន្តរា​គម​ន៍ខណ្ឌ​សែន​សុខ

    ​ភ្នំពេញ ៖ ​បុរស​ម្នាក់​ស្រវឹង​ជោគជាំ​បាត់បង់​ស្មារតី​ពេល​សមត្ថកិច្ច​កំពុង​ដាក់​ប៉ា​រ៉ា​ស់​ឆែក​មួ​កក​ញ្ខ​ក់​ម៉ូតូ​មួយគ្រឿង​ទៀត​ឱ្យ​ឈប់​ដោយ​ម៉ូតូ​ខាងលើ​បាន​កាច់​កញ្ចក់​ចុះក្រោម​ស្រាប់តែ​បុរស​ស្រវឹង​ខាងលើ​បាន​ចុះ​ពីលើ​ម៉ូតូ​របស់ខ្លួន​ម៉ាក CPX​ ព​ណ៌​ស​មួយគ្រឿង​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​បានមក​រករឿង​សមត្ថកិច្ច​ ដែល​កំពុងតែធ្វើការ​ហើយ​អះអាងថា​ខ្លួន​ជា​អាវុធហត្ថ​ក្រុង ​បាន​យក​ទូរ​សព្ទ័​ដៃ​វាយ​ចំក្បាល​លោក​អនុ​សរ​នី​យ៏​ឯក​ ដូង ពោ​ នាយរង​ផ្នែក​អន្តរា​គម​ន៍​។​

​    ហេតុ​ការ​ណ៍ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៦ ​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៥ ​ខែកក្កដា ​ឆ្នាំ​២០១៦ នៅ​ចំនុច​ផ្លូវ​លេខ២០០៤ ​ភូមិ​ស្នែង​រលើង ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ​។​

​    ជនសង្ស័យ​ខាងលើ​មានឈ្មោះ​ គង់ វុទ្ធី អាយ​៤៤​ឆ្នាំ ​មុខរបរ​សន្តិសុខ​ឯកជន ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ផ្សា​អូ​បែកក្អម​ សង្កាត់​ទឹកថ្លា ​ខណ្ឌសែន​សុខ នៅពេល​បញ្ជូន​ដល់​អធិការ​ដ្ឌា​ន​ខណ្ឌ​សែន​សុខ នគរបាល​ចរាចរ​ណ៍​វាស​ផ្លុំ​ជាតិ​អាកុល​រកឃើញ​កំរិត​ជាតិ​អាកុល 0,79។​

    ​បច្ចុប្បន្ន​ជន​ប​ង្ក​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​ដ្ឌា​ន​ខណ្ឌ​សែន​សុខ​ចាត់ការ​បន្ត៕​

adverise with khmeread

មតិយោបល់