adverise with khmeread Foreign201607141321000397535869733

ភ្លៀង​ធា្ល​ក់​ខ្លាំង​នៅ​ចិន​បង្ក​ឱ្យ​ទឹកជ្រោះ Hukou ក្លាយជា​ទស្សនីយភាព​ដ៏​ស្រស់ស្អាត​

    ​ដោយសារ​រយៈ​ភ្លៀង​ធ្លាក់​ខ្លាំង​សន្ធឹកសន្ធាប់​ក្នុង​រដូវ​នេះ បូករួម​ទាំង​ការបង្ហូរ​ទឹក​ចេញពី​អាង​ស្ដុក​ទឹក​ទៀត​នោះ ទឹកជ្រោះ Hukou ក្នុង​ភាគ​ខាងជើង​ខេត្ត Shanxi ប្រទេស​ចិន បាន​ក្លាយជា​ទស្សនីយភាព​ទាក់ទាញ​មួយ​នៅ​ឆ្នាំនេះ​។​

​    ​ទេសភាព​ដ៏​អស្ចារ្យ​នៃ​ទឹកជ្រោះ​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាច្រើន​។ ទស្សនីយភាព​នេះ​ថ្វីបើ​មើលទៅ​គួរឱ្យខ្លាច ប៉ុន្ដែ​វា​ជា​ទស្សនីយភាព​ដ៏​កម្រ​។ អ្នកទេសចរ​នៅ​ទីនោះ​បាននាំគ្នា​ថត Selfie ជាមួយនឹង​ទិដ្ឋភាព​នោះ​ដែល​មើលទៅ​គួរឱ្យ​រន្ធត់​តែ​ចង់​គយគន់​។ 

​    ​ទឹកជ្រោះ Hukou គឺជា​ជ្រោះ​ដ៏​ធំ​បំផុត​នៅ​ទន្លេ​លឿង (Yellow River) ដែលជា​ជ្រោះ​ធំ​បំផុត​ទី ២ ក្នុងប្រទេស​ចិន​។ វា​មាន​ទីតាំងនៅ​ចំណុចប្រសព្វ​រវាង​ខេត្ត Shanxi និង Shaanxi មាន​ចម្ងាយ ១៦៥ គីឡូម៉ែត្រ​ពី​ភាគ​ខាងលិច​ទីក្រុង Fenxi និង ៥០ គីឡូម៉ែត្រ​ពី​ភាគ​ខាងកើត Yichun៕

 

adverise with khmeread
ប្រភព៖ People's Daily

មតិយោបល់