adverise with khmeread 1

Ronaldo អបអរ​ឈ្នះ Euro ដោយ​ទិញ​ឡាន​កំពូល​ថ្លៃ និង​លឿន​បំផុត​លើ​លោក​

    ​Cristiano Ronaldo បាន​ចំណាយ​ទឹកប្រាក់​ទៅលើ​រថយន្ត Bugatti Veyron តម្លៃ ១,៧​លាន​ផោន (​ជាង​២​លាន​ដុល្លារ​) មួយគ្រឿង បន្ទាប់ពី​ព័រ​ទុយ​ហ្គា​ល់​ឈ្នះ Euro 2016 ។​

​    ​តារា​ឆ្នើម​របស់​អធិរាជ​ស Real Madrid ដែល​បាន​កាន់​ពាន​អន្តរជាតិ​ជា​លើកដំបូង​របស់ខ្លួន​នៅក្នុង​ទីក្រុង​ប៉ារីស កាលពី​សប្តាហ៍​មុន​ទោះបីជា​ខកខាន​ការប្រកួត​វគ្គ​ផ្តាច់​ផ្តាច់ព្រ័ត្រ​ដោយសារ​បញ្ហា​របួស​រូប​នេះ បាន​បង្អួត​ពី​ការធ្វើដំណើរ​មកដល់រ​បស់​រថយន្ត​ទំនើប​របស់គាត់​នៅលើ​គណនី​បណ្តាញ​សង្គម Instagram របស់ខ្លួន​។​

​    ​ទន្ទឹមនឹង​រូបភាព​នៃ​រថយន្ត​មួយគ្រឿង​នេះ​គាត់​បាន​ព្រលយ​ពាក្យ​ថា "​រថយន្ត​អស្ចារ្យ​មកដល់​ហើយ​"​។​

​    ​ជាមួយនឹង​ល្បឿន​កម្រិត​កំពូល​ដល់​ទៅ​ជាង ៤១០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង រថយន្ត Bugatti Veyron គឺជា​រថយន្ត​មាន​ល្បឿន​លឿន​បំផុត​ដែល​មិន​ធ្លាប់​បើកបរ​លើផ្លូវ​ពីមុន​ឡើយ​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់