adverise with khmeread 1

កុំ​ប្រកាន់​នេះ​ជា​លើកទីមួយ​របស់ខ្ញុំ​ទេ​! Mourinho លេង​ស្ទីល​សម្លៀកបំពាក់​ស្ទាវ​មើល​មិន​ចង់​ស្គាល់​

    ​Jose Mourinho និង​ជំនួយការ​របស់លោក បាន​ត្រៀមខ្លួន​រៀបចំ​សម្រាប់​ការប្រកួត​ដំបូង​របស់​ពួកគេ​នៃ​សម័យកាល​ថ្មី​នៅ​ក្រុម​បិសាច​ក្រហម Manchester United ដោយបាន​ពិភាក្សា​ពី​យុទ្ធសាស្ត្រ​ក្នុងអំឡុង​ការទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ហាង​សាច់​អាំង​ប្រេ​ស៊ី​ល​មួយ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​។​

​    ​ប៉ុន្តែ​អ្វីដែល​គេ​កត់សម្គាល់​គឺ​លោក Mourinho បាន​ស្លៀកពាក់​ឈុត​ស្ទាវ មាន​មួក​ជាប់​អាវ មិន​ធ្លាប់​ឃើញ​ពីមុន​នោះទេ​។

    ​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​និង​បុគ្គលិក​របស់គាត់ ដោយ​ក្នុងនោះ​រួមមាន​ជំនួយការ​ស្មោះស្ម័គ្រ​រាប់​សម័យកាល​លោក Rui Faria លោក Ricardo Formosinho និង អ្នកវិភាគ​លោក Giovanni Cerra បាន​រីករាយ​ទទួលទាន​សាច់​អាំង​ប្រេ​ស៊ី​ល​នៅឯ​ភោជនីយដ្ឋាន Deansgate នៃ​ទីក្រុង Manchester​។​

​    ​ដោយ​ចំណាយពេល​ប្រាំ​នាទី​ដើរ​ចេញពី​សណ្ឋាគារ The Lowry Hotel ជា​កន្លែង​ស្នាក់នៅ​បច្ចុប្បន្ន​របស់​អ្នកចាត់ការ​ថ្មី​ក្រុម​បិសាច​ក្រហម លោក Mourinho និង​បុ​គ្ក​លិ​ក​របស់គាត់​បាន​ចំណាយ​ប្រាក់​ចំនួន ២៥,៩៥​ផោន (៣៤,២៤​ដុល្លារ​) សម្រាប់​ការទទួល​ទាន​សាច់​អាំង​ដោយ​សេរី បន្ទាប់ពី​ការ​សម្រាក​ការងារ​សម្រាប់​ថ្ងៃ​ដទៃទៀត​មុន​យុទ្ធនាការ​ប្រជែង​ពានរង្វាន់​រដូវ​កាល ២០១៦/០៧ ឈានចូល​មកដល់​នាពេលខាងមុខ​៕

adverise with khmeread
ប្រភព៖ mirror

មតិយោបល់