adverise with khmeread 1

ឧ​ត្ត​ម​សេនីយ៍ និង​វរសេនីយ៍ឯក​ជាង ៣០ នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុង​រដ្ឋប្រហារ​បង្ហូរឈាម​ក្នុង​តួ​ក​គី​

​    ​យ៉ាងហោចណាស់ យោធា​តួ​ក​គី​ចំនួន ៧៥៤ នាក់​ដោយ​រួមបញ្ចូល​ទាំង​វរសេនីយ៍ឯក​ចំនួន ២៩ រូប​និង​ឧ​ត្ត​ម​សេនីយ៍​ចំនួន ៥ រូប​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​មាន​ការធ្វើ​រដ្ឋប្រហារ​នៅ​ប្រទេស​តួ​ក​គី នេះ​បើ​យោងតាម​សារព័ត៌មាន The Straits Times រាយការណ៍​នៅ​ថ្ងៃទី ១៦ ខែកក្កដា​នេះ​។​

​    ​នៅក្នុង​សេចក្តីថ្លែងការណ៍​ផ្លូវ​ការណ៍​មួយ លោក​ប្រធានាធិបតី​តួ​ក​គី Tayyip Erdogan បាន​ថ្លែងថា "​នេះ​ជា​ក្រុម​មួយ​ក្តាប់​តូច​ក្នុង​ជួរ​កងទ័ព​តួ​ក​គី​។ ក្នុង​តួ​ក​គី​មាន​បក្ស​កាន់អំណាច​ដែល​ប្រជាជន​បោះឆ្នោតឱ្យ​។ ក៏មាន​ប្រធានាធិបតី​មួយរូប​ប្រជាជន​បោះឆ្នោតឱ្យ​ផងដែរ ដូច្នេះ​យើង​កំពុង​បំពេញ​កាតព្វកិច្ច​របស់​យើង​។ តាម​បំណង​ព្រះ យើង​នឹង​បន្ត​បំពេញ​កាតព្វកិច្ច​របស់​យើង​រហូតដល់​ទីបញ្ចប់ ហើយ​យើង​នឹងមិន​ទុក​ប្រទេស​របស់​យើង​ធ្លាក់​ក្នុង​ដៃ​ពួកចោរ​ប្លន់​អំណាច​ទាំងអស់នេះ​ទេ​"៕

ប្រភព៖ The Straits Times

adverise with khmeread

មតិយោបល់