adverise with khmeread 1

ញាក់សាច់​! សណ្ឋាគារ​សម្រាប់​អភិជន The Lowry Hotel របស់ Man Utd ជា​ផ្ទះ​បណ្តោះអាសន្ន​របស់ Mourinho, តម្លៃ​កប់​ពពក

    ​នេះ​គឺជា​សណ្ឋាគារ The Lowry Hotel ដ៏​ប្រណិត ដែល​ទទួលបាន​ពានរង្វាន់​លំដាប់​ផ្កាយ​ប្រាំពី​ស្ថាប័ន North West សម្រាប់​អភិជន​និង​តារា​ល្បី​រស់នៅ  ហើយ​ជា​សណ្ឋាគារ​លំដាប់​ខ្ពស់​របស់​ក្លឹប​បិសាច​ក្រហម Manchester United​។ វា​ត្រូវបាន​គេ​ចាត់ទុកថា​ផ្ទះ​ទី​ពីរ​របស់​បិសាច​ក្រហម​។​

​    ​តាម​ប្រភព​វេ​ប​សាយ Daily Mail បានឱ្យដឹងថា លោក Jose Mourinho នឹង​ស្នាក់នៅ​បន្ទប់​តម្លៃ​ដល់​ទៅ ៤.០០០​ផោន (៥.២៧៧​ដុល្លារ​) ក្នុង​មួយ​យប់​ឯណោះ ហើយ​គេ​ក៏​មិន​ប្រាកដថា​គាត់​នឹង​ស្នាក់នៅ​បណ្តោះអាសន្ន​យូរ​ប៉ុនណា​នោះដែរ​។​

​    ​លោក Sir Alex Ferguson, Louis van Gaal និង David Moyes សុទ្ធ​ធ្លាប់បាន​សាកល្បង​រសជាតិ​ស្នាក់​នៅក្នុង​សណ្ឋាគារ​នេះដែរ ហេតុ​ដូច្នេះហើយ​ទើបបានជា​ក្លឹប​នេះ​អាច​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​គ្រូបង្វឹក​របស់ខ្លួន​បានយូរ​អង្វែង ជាពិសេស​ទំនាក់ទំនង​ជាមួយ​លោក Alex៕

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់