adverise with khmeread Untitled 2

Joyce Tang បដិសេធការលើកឡើងអំពីភាពល្អក់កករជាមួយ Nancy Wu

          ប្រជា​ប្រិយភាព​របស់​តារាស្រី Joyce Tang កើន​ឡើង​កាន់តែ​ខ្លាំង​ បន្ទាប់ពី​ថតភាព​យន្ត​ភាគ​ House of Spirits ហើយ​ត្រូវ​បាន​អ្នក​និយម​អ៊ីនធើណិត​ចាត់​ទុក​ថា ជា​តារា​ស្រីស្រស់ស្អាត​ជាងគេនៅឆ្នាំ​នេះ។

          ទោះបីជា​យ៉ាងណា មាន​ពាក្យចចាមអារ៉ាម​ថា នាងមិនសូវ​ត្រូវ​គ្នា​ជា​មួយ នឹង​តារា​ស្រី Nancy Wu ទេ ដោយសារតែ​ដណ្តើម​ប្រជា​ប្រិយភាព​ពីនាង។ ដូច្នេះ​ វាបណ្តាល​ឲ្យ​ Nancy អវត្តមាន​ ស្ទើរតែគ្រប់កម្មវិធី។

Nancy នឹងឃោសនា​រឿង “House of Spirits” នៅ​ថ្ងៃទី​២០​ខែកក្កដា។ ប៉ុន្តែ​វានឹងដល់វេលារបស់ Joyce ដែល​ត្រូវ​អវត្តមាន​នៅ​ពេលនេះ។

Joyce ​បាន​និយាយថា “​ខ្ញុំ​ត្រូវ​ការថតភាព​យន្ត​ភាគ​ចិន​ដីគោក​នៅ​កោះ Hokkaido  ហើយ​សង្ឃឹម​ថា នឹង​សម្តែង​ជា​មួយក្រុម​តារា​មុនៗ​ជា​ថ្មីទៀត។ ខ្ញុំ​បាន​ជំរាបប្រាប់​ផលិតករភាព​យន្តថា ខ្ញុំ​មិន​អាចចូល​រួម​កម្មវិធី​នៅ​នេះបាន​ទេ”៕

adverise with khmeread
ប្រភព៖ asianpopnews

អ្នកនឹងចូលចិត្ត

មតិយោបល់