adverise with khmeread A

ក្រៅ​ទីលាន​ក៏​មិន​ចាញ់ Ronaldo ដែរ​! រឿង ៩ យ៉ាង​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី Messi

    ​Lionel Andres "Leo" Messi គឺជា​កីឡាករ​បាល់ទាត់​ល្អ​បំផុត​ម្នាក់​នៅលើ​ផែនដី​នេះ ដែល​ទើបតែ​បានប្រកាស​ចូលនិវត្តន៍​ពី​បាល់ទាត់​អន្តរជាតិ ក្រោយពី​អា​ហ្ស​ង់​ទីន​ចាញ់​ឈី​លី​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Copa America Cup កាលពី​ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៦​។​

​    ​ឈ្នះ​ឬ​ចាញ់ Messi នៅតែ​ជា​កីឡាករ​អស្ចារ្យ​មួយរូប និង​ក្លាយជា​កីឡាករ​ក្មេង​បំផុត​ដែល​ឈ្នះ​ពានរង្វាន់ Balloon D'Or នៅ​អាយុ ២១ ឆ្នាំ​។ Messi មាន​សមត្ថភាព​លេង​បាល់ទាត់​តាំងពី​អាយុ ៦ ឆ្នាំ​។ តែ​ប្រសិនបើ Messi នៅតែ​បន្ត​ចូលនិវត្តន៍​ពី​ជម្រើសជាតិ ពិភពលោក​នេះ​នឹង​បាត់​ដៃគូ​គ្រោះថ្នាក់​មួយ​ក្នុង​វិស័យ​បាល់ទាត់​។​

​    ​ខាងក្រោម​នេះ​ជា​រឿង ៩ យ៉ាង​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី Messi៖ 

​    ​១. នៅ​អាយុ ១០ ឆ្នាំ មាន​ជំងឺ​ខ្សោយ​អ័រម៉ូន​
​    ​Messi បានចាប់ផ្ដើម​លេង​បាល់​តាំងពី​អាយុ ៦ ឆ្នាំ នៅពេល​គាត់​បាន​ចូលរួម​ជាមួយនឹង​ក្លឹប Argentina Club Newell Old Boys​។ គាត់​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ក្រុម ដែល​គាត់​បាន​បញ្ចេញ​ក្បាច់​ពិសេស​នៅ​ពាក់កណ្ដាល​តង់​អំឡុង​ការប្រកួត​សំខាន់ ហើយ​គាត់​បាន​ស៊ុត​បញ្ចូល​ទី​បាន ៥០០ គ្រាប់​ជូន​ក្លឹប​។ យ៉ាងណាមិញ នៅ​អាយុ ១០ ឆ្នាំ គាត់​បានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ខ្សោយ​អ័រម៉ូន ហើយ​ត្រូវ​ចាក់​ថ្នាំ​រៀងរាល់​ពេលយប់​ដើម្បី​ព្យាបាល​អ័រម៉ូន​នេះ​។ ទីបំផុត​ជំងឺ​ត្រូវបាន​ព្យាបាល​ជា នៅពេល Messi ផ្លាស់​ទៅ​ទីក្រុង Barcelona ជាមួយនឹង​ឪពុក​ខ្លួន​។​

​    ​២. ឪពុក​សុខចិត្ត​ឱ្យ Messi ចុះកិច្ចសន្យា​ក្នុងតម្លៃ​ថោក​ដើម្បី​ព្យាបាល​ជំងឺ​
​    ​លោក Carles Rexach ប្រធាន​ក្រុម​ក្លឹប Barcelona ចង់បាន Messi ភ្លាម​ណាស់ ប៉ុន្ដែ​ដោយសារ Messi មិនមែនជា​កីឡាករ​ក្នុង​តំបន់​អឺរ៉ុប​ហើយ​នៅ​ក្មេង​ពេក​។ ទីបំផុត​ពួកគេ​បាន​ចុះកិច្ចសន្យា នៅពេលដែល​ឪពុក Messi មាន​បញ្ហា​បន្ទាន់​មួយ​គឺ​ខ្វះ​លុយ​ព្យាបាល Messi​។ កាលនោះ Messi មានតម្លៃ​ខ្លួន ៥ ម៉ឺន​ដុល្លារ ដែល​វា​គ្រប់គ្រាន់​សម្រាប់​ចាក់​ថ្នាំ​ព្យាបាល​អ័រម៉ូន​ក្នុងតម្លៃ ១០០០ ដុល្លារ​ក្នុង​មួយខែ​។​

​    ​៣. កូន​របស់ Messi អាយុ ៤ ឆ្នាំ ត្រូវបាន​ចុះឈ្មោះ​ធ្វើជា​កីឡាករ​នៅ​ក្លឹប​ចាស់​របស់គាត់
​    ​ក្លឹប​ចាស់​របស់ Messi ឈ្មោះ Newell Old Boys ដែលជា​ក្លឹប​ដំបូង​របស់គាត់ ពេលនេះ​កូន​របស់គាត់​បានក្លាយ​ជា​កីឡាករ​នៅ​ទីនោះ​ហើយ​។​

​    ​៤. Messi គឺជា​ខ្សែប្រយុទ្ធ​អន្តរជាតិ​ល្បីល្បាញ​ដែលមាន​កម្ពស់​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​
​    ​Messi មាន​កម្ពស់ ១,៦៩ ម៉ែត្រ ជា​កីឡាករ​ខ្សែប្រយុទ្ធ​អន្តរជាតិ​ល្បីល្បាញ​ទាប​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​។​

​    ​៥. Messi មាន​ជំនាញ​ដូចគ្នា​ទៅនឹង Maradonna
​    ​Messi ត្រូវបាន​គេ​រកឃើញ​រត់​ត្រង់ ក្នុង​ចម្ងាយ ៦០ ម៉ែត្រ​ចោះ​ខ្សែការពារ ៥ នាក់​និង​ស៊ុត​ចូល​ដូច​ទៅនឹង Maradonna ដែរ​។​

​    ​៦. Messi រៀបការ​ជាមួយ​មិត្តស្រី​ស្គាល់គ្នា​តាំងពី​អាយុ ៥ ឆ្នាំ​
​    ​Messi បាន​ជួប Antonella Roccuzzo នៅពេល​គាត់​អាយុ ៥ ឆ្នាំ​។ ដោយសារ​បញ្ហា​ជំងឺ​របស់គាត់ បាន​បង្ខំ​ធ្វើ​ចំណាកស្រុក​ទៅ​អេ​ស្ប៉ា​ញ ប៉ុន្ដែ​ពួកគេ​នៅតែ​រក្សា​ទំនាក់ទំនង​ជាមួយគ្នា​។ សព្វថ្ងៃ Antonella គឺជា​តារា​ម៉ូ​ដែ​ល្បីល្បាញ​ម្នាក់​។​

​    ​៧. Messi មាន​មូលនិធិ​ផ្ទាល់ខ្លួន​សម្រាប់​ជួយ​ក្មេង​ក្រីក្រ​
​    ​វា​គឺជា​មុខមាត់​ពិត​របស់ Messi ដែលជា​កីឡាករ​ផង និង​ជា​ជន​សប្បុរសធម៌​ផង​។ Messi បានរួម​ចំណែក​ទាំង​ខ្លួនឯង​ផង និង​ក្រុម​សប្បុរសធម៌​ផង ដែលជា​កន្លែង​គាត់​បាន​បង្កើត​មូលនិធិ Lionel Messi ឡើង​សម្រាប់​ផ្ដល់ជូន​ក្មេងៗ​ជាមួយនឹង​អត្ថប្រយោជន៍​ផ្នែក​វេជ្ជសាស្ត្រ​និង​ការសិក្សា​។ Messi ក៏​ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ម្នាក់​សម្រាប់​អង្គការ UNICEF ដែរ ហើយ​បាន​បរិច្ចាក​ប្រាក់ ៥០ ម៉ឺន​ដុល្លារ​ទៅ​ក្មេង​ក្រីក្រ​។​

​    ​៨. ជា​កីឡាករដំបូង​ក្នុង World Cup ដែល​ទទួលបាន​កាត​ក្រហម​ពេល​លេង​បាន ៤៤ វិនាទី​
​    ​ការបង្ហាញ​ខ្លួន​លើកដំបូង​ឱ្យ​អា​ហ្ស​ង់​ទីន​ក្នុង​ខែសីហា ឆ្នាំ ២០០៥ ពេល​ប៉ះ​ជាមួយនឹង​ហុង​គ្រី បានតែ ៤៤ វិនាទី​ប៉ុណ្ណោះ រូបគេ​ក៏​ទទួលបាន​កាត​ក្រហម​។ កាលនោះ Messi មាន​អាយុ ១៨ ឆ្នាំ និង​ត្រូវបាន​ជំនួស​កីឡារ​ក៏ Lisandro Lopez ប៉ុន្ដែ​ចៃដន្យ​អាក្រក់ ទើបតែ​លេង ៤៤ វិនាទី​ក៏​ទទួលបាន​កាត​ក្រហម​ពេល​ប៉ះ​ខ្សែការពារ​ហុង​គ្រី​ឈ្មោះ Vilmos Vanczak​។​

​    ​៩. Messi ជា​កីឡាករ​មានតម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​របស់ Barcelona
​    ​នៅ​អាយុ ២៤ ឆ្នាំ Messi បាន​ក្លាយជា​កីឡាករ​ដែល​គ្មាន​គូ​ប្រៀប និង​ក្លាយជា​កីឡាករ​ក្មេង​បំផុត​និង​ល្អ​បំផុត​របស់ Barcelona ក្នុង​លី​ក​អេ​ស្ប៉ា​ញ​។ ថ្ងៃនេះ Messi មានតម្លៃ​ខ្លួន ២៥០ លាន​យូរ៉ូ (២៧៥​លាន​ដុល្លារ​) ហើយ Messi ក៏​ជា​កីឡាករ​មាន​ប្រាក់ខែ​ខ្ពស់បំផុត​ក្នុង​ពិភពលោក​នេះ​ជាមួយនឹង​ប្រាក់​សរុប​ដែល​គាត់​រកបាន​គឺ ៥៩ លាន​ដុល្លារ​៕

adverise with khmeread
ប្រភព៖ Wikipedia

មតិយោបល់