adverise with khmeread 1

ចោរប្រដាប់អាវុធ៤នាក់ដកកាំភ្លើងវាយជនរងគ្រោះបែកក្បាលប្លន់យកម៉ូតូ

    ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រងរបួស​បែក​ក្បាល​ហូរឈាម​ស្រោច​ពេញ​ខ្លួន ដោយសារតែ​ត្រូវ​ពួកចោរ​ប្រដាប់អាវុធ​មួយ​មួយក្រុម​មាន​គ្នា​៤​នាក់ ដក​កាំភ្លើងខ្លី​វាយ​ប្លន់​យក​ម៉ូតូ​ហុងដា​បានសម្រេច​គេចខ្លួនបាត់​។​
    អំពើ​ប្លន់​ខាងលើនេះ​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​លេខ​១០៥ កែង​ផ្លូវ​លេខ​២៧៨ ក្បែរ​វិទ្យាល័យ​ព្រះ​យុគ​ន្ឋ​រ ស្ថិតក្នុង​សង្កាត់​បឹង​កង​កង​ទី​២ ខណ្ឌចំការមន ពោលគឺ​ក្បែរ​សាលាសង្កាត់​និង​ប៉ុស្តិ៍​បឹង​កេងកង​២​។​
     បើតាម​សម្តី​រៀបរាប់​ពី​យុវជន​រងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម សេ​១១០ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1BR-0863 ។​
    ខណ​:​បើក​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង មិន​ចាំ​ម៉ាក​មក​ក្បែរ​និង​បាន​កៀរ​ឱ្យ​ឈប់ រួច​ដក​កាំភ្លើងខ្លី​មួយ​ដើម​ចេញពី​ចង្កេះ​វាយ​ក្បាល​គាត់​បណ្តាលឱ្យ​បែក​ហូរឈាម​ស្រោច​ពេញ​ខ្លួន ហើយ​បាន​ដណ្តើមយក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​តែម្តង ។​
     បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​បាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឱ្យមក​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ រួច​ទើប​ទៅ​ដាក់​ពាក្យបណ្តឹង​នៅពេល​ក្រោយ​។​ភ្លាមៗ​នោះគេ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ ៕​

adverise with khmeread

មតិយោបល់