adverise with khmeread Untitled 1

ល្បិច​ដ៏​អស្ចារ្យ​នេះ​នឹង​ជួយ​ឱ្យ​បបូរមាត់​ប្រែជា​សបែប​ធម្មជាតិ​និង​មាន​មន្ត​ស្នេហ៍​

    ​ជារឿយៗ មូល​ហេតុដែល​បណ្តាលឱ្យ​បបូរមាត់​ប្រែជា​ខ្មៅ គឺអាច​មកពី​ស្បែក​ងាប់​ឬក៏​ការ​ប៉ះ​ទៅនឹង​កម្តៅថ្ងៃ​និង​ការខ្វះ​ជាតិ​ទឹក​។ 

​    ​ដូច្នេះ​ប្រសិនបើ​លោកអ្នក​ចង់​កម្ចាត់​កោសិកា​ស្បែក​ងាប់​ពី​បបូរមាត់​របស់លោក​អ្នក និង​ធ្វើឱ្យ​បបូរ​កាត់​តែមាន​ពន្លឺ​ជាង​មុន គ្រឿងផ្សំ​ធម្មជាតិ​ទាំងនេះ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ទាំងនេះ​ក្នុង​រយៈពេល​ដ៏​ខ្លី​។​

​    ​* គ្រឿងផ្សំ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​
​    ​- ស្ករត្នោត ៣ ស្លាបព្រា​
​    ​- ក្រូច​ភ្លា ១ ចំហៀង​

​    ​* របៀប​ធ្វើ​
​    ​- លាយ​ទឹកឃ្មុំ​ជាមួយ​ស្ករត្នោត​និង​កម្តៅ​វារ​ហូត​ទាល់តែ​ស្អិត​ល្អ សឹម​ចាំ​ច្របាច់​ទឹកក្រូច​ភ្លា​ពាក់កណ្តាល​ចូល​ជាការ​ស្រេច​។ យក​គ្រឿង​ដែល​បាន​លាយ​រួច​យកមក​លាប​នៅលើ​បបូរមាត់​ថ្នមៗ​រយៈពេល ១ នាទី​មុននឹង​ចូលដេក បន្ទាប់មក លាង​វា​ចេញ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​នៅពេល​ព្រឹក​។​

​    ​ធ្វើបែបនេះ​រយៈពេល​ពី ២ ទៅ ៣ សប្តាហ៍​រៀងរាល់ថ្ងៃ ឥទ្ធិពល​របស់​គ្រឿងផ្សំ​នេះ​នឹង​កម្ចាត់​ស្បែក​ងាប់​នៅលើ​បបូរមាត់​របស់​អ្នកជា​រឿង​រហូត​និង​ជួយ​ឱ្យ​បបូរមាត់​ប្រែជា​សបែប​ធម្មជាតិ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់