adverise with khmeread South korean pm egged

ស៊ុត​និង​ដប​ទឹក​សុទ្ធ​ហោះ​ស្វាគមន៍​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង​

​    ​យោងតាម​វេ​ប​សាយ Asia One ចេញផ្សាយ​ថ្ងៃ​សៅរ៍​នេះ​បានឱ្យដឹងថា អ្នក​តវ៉ា​ពោរពេញ​ដោយ​កំហឹង​បាន​គប់​ស៊ុត និង​ដប​ទឹក​ដាក់​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង លោក Hwang Kyo Ahn ដោយ​ទាមទារ​ឱ្យ​លុបចោល​ការសម្រេចចិត្ត​ដាក់​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​អាមេរិក THAAD​។

​    ​លោក Hwang Kyo Ahn បាន​កំពុង​ស្ថិតក្នុង​ទីក្រុង Seongju ដើម្បី​ព្យាយាម​លួង​ចិត្ត​ប្រជាជន ដែល​ខឹងសម្បារ​នឹង​ការសម្រេចចិត្ត​រួមគ្នា​របស់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល និង​វ៉ាស៊ីនតោន​ក្នុង​ការដំឡើង​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល THAAD នៅក្នុង​ទីក្រុង​ពួកគេ​នៅ​ចុងឆ្នាំ​ក្រោយ សម្រាប់​ធ្វើជា​របស់​ទប់​ស្កាត់​ចំពោះ​ការគំរាមកំហែង​ឥតឈប់ឈរ​ពី​សំណាក់​កូរ៉េខាងជើង​។

​    ​ប្រជាជន​ប្រហែល ៣.០០០ នាក់​បាន​ព័ទ្ធជុំវិញ​រថយន្តក្រុង​មួយ ដែល​លោក​វ៉ាង​ជិះ​គេច​ពី​ការ​គប់​ស៊ុត​និង​ដប​ទឹក ដោយ​ពួក​បាតុករ​និយាយថា ខ្លួន​នឹងមិន​ឱ្យ​នាយករដ្ឋមន្ត្រី​នេះ​ចេញ​ទៅណា​រួច​ទេ ដរាបណា​សន្យា​លុបចោល​ការសម្រេចចិត្ត​នេះ​។

​    ​ការ​ប្រឈម​ដាក់គ្នា​នេះ​អូស​បន្លាយពេល​រាប់​ម៉ោង ហើយ​គេ​មិន​ច្បាស់​ថា​តើ​ការសម្របសម្រួល​គ្នា​អាច​ធ្វើបាន​នៅពេលណា​ឬ​ដោយ​របៀប​ណា​នោះទេ​។​

​    ​បាតុករ​ក៏បាន​បង្ខាំង​ផ្លូវ​ចូល​បរិវេណ​អគារ​រដ្ឋាភិបាល កន្លែង​ដែល​លោក Hwang Kyo Ahn ត្រូវបាន​ជាប់គាំង​ជាមួយនឹង​ត្រាក់ទ័រ​មួយគ្រឿង ខណៈដែល​ឆ្មាំសន្តិសុខ​ពិបាក​ក្នុងការ​ទប់ស្កាត់​បាតុក​រ​ជាទីបំផុត​។

​    ​នេះ​ជាការ​តវ៉ា​ថ្ងៃទី​បី​ហើយ​នៅក្នុង​ទីក្រុង Seongju ស្ថិតនៅ​ភាគ​អាគ្នេយ៍​ទីក្រុង​សេ​អ៊ូ​ប្រហែល ២០០ គីឡូម៉ែត្រ ជា​កន្លែង​ដែល​ប្រជាជន​និយាយថា ការដាក់​ប្រព័ន្ធ THAAD នឹង​បំផ្លាញ​ខឿនសេដ្ឋកិច្ច ការធ្វើ​កសិកម្ម​ផ្លែក្រូច​ឆ្មា និង​បង្កបញ្ហា​សុខភាព និង​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ទីក្រុង​នេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់