adverise with khmeread 1

​ពាក្យ​ចចាមអារ៉ាម​៖ លោក Van Gaal ត្រៀម​ទទួល​ការងារ​ជា​គ្រូបង្វឹក​បិសាច​ក្រហម​

​    ​បើ​យោងតាម The Sun បានឱ្យដឹងថា លោក Louis van Gaal អាច​ចូល​កាន់កាប់​ក្រុម​បិសាច​ក្រហម​បែលហ្ស៊ិក​បន្ទាប់ពី​លោក Marc Wilmots ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​។​

​    ​លោក Wilmots ត្រូវបាន​ដកចេញ​ពី​តំណែង​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក​បន្ទាប់ពី​ដឹកនាំ​ក្រុម ដែល​ជនជាតិ​បែលហ្ស៊ិក​ហៅថា "​សម័យកាល​មាស​" នៅ​យូរ៉ូ ២០១៦ មិនបាន​ល្អ ជាមួយ​បិសាច​ក្រហម​ត្រូវបាន​បំបាក់​ដោយ​វែ​ល​នៅ​វគ្គ ១/៨​។​

​    ​ហើយ​ស្របពេល​លោក Van Gaal បាន​ដើរ​ទាត់​ខ្យល់ចាប់​តាំងពី​ចាកចេញ​ពី Manchester United ឥឡូវនេះ​លោក​ត្រូវបាន​គេ​ដឹងថា កំពុង​ត្រូវបាន​ពិចារណា​ឱ្យចូល​មកកាន់​កាប់​តំណែង​របស់លោក Wilmots៕

ប្រភព៖ Goal

 

adverise with khmeread

មតិយោបល់