adverise with khmeread 1

Liverpool ពង្រីក​កីឡដ្ឋាន​ដើម្បី​លើក​ហុងស៊ុយ​រដូវ​កាល​ថ្មី​

    ​ការ​កែកុន​ឡើងវិញ​និង​ការបន្ថែម​កន្លែង​ទស្សនា​ថ្មី​របស់​ក្លឹប​ហង្ស​ក្រហម Liverpool នៅ​ទឹកដី Anfield បាន​បន្ត​ព​ន្លឿ​ន​ល្បឿន​របស់ខ្លួន ជាមួយនឹង​កន្លែង​ត្រូវ​ដាក់តាំង​ឡូហ្គោ​របស់​ក្លឹប​នឹងត្រូវ​បានសម្រេច​នៅ​ចុង​សប្តាហ៍​នេះ​។​

​    ​រូបថត​ប៉ុន្មាន​សន្លឹក​ថ្មី​នៃ​កីឡដ្ឋាន​ក្រុមបាល់ទាត់​លី​ក​កំពូល Premier League មួយ​នេះ ត្រូវបាន​ចេញផ្សាយ​ដែល​បង្ហាញ​ពី​ការរីកចម្រើន​ថ្មី​បំផុត​ដែល​បានធ្វើ​ក្នុងអំឡុង​រដូវក្តៅ​នេះ ហើយ​វា​ក៏​ជាការ​មើលឃើញ​មួយ​ផងដែរ​នៃ​មោទនភាព​សម្រាប់​អ្នកគាំទ្រ​ហង្ស​ក្រហម​។​

​    ​ជាមួយនឹង​សាងសង់​កំពុង​នឹង​បន្ត​មួយ​នេះ រូបតំណាង​របស់​ក្រុម​ហង្ស​ក្រហម​ត្រូវបាន​ផ្សាភ្ជាប់​នៅ​ផ្នែក​ខាងក្រៅ​នៃ​កន្លែង​ទស្សនា​ធំ ខណៈដែល​ក្លឹប​បាន​ប៉ាន់​ស្មានថា​ការងារ​មួយ​នេះ​នឹង​បញ្ចប់​នៅក្នុង​ការប្រកួត​ទី​បួន​នៃ​ការប្រកួត​រដូវ​កាល​ថ្មី​ខាងមុខនេះ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់