adverise with khmeread 4095332a ee52 4f2d 959f 5427854a4e15

ចោរឆក់​ទូរស័ព្ទដៃ​គេ​រួច​បើក​ម៉ូតូ​រត់​បុក​រថយន្ត​គេ​៣​ថ្ងៃមុន​ឥឡូវ​ស្លាប់​ហើយ​!

    ភ្នំពេញ ៖ ជនល្មើស​ដែលជា​ចោរឆក់​ទូរស័ព្ទដៃ​គេ​បានសម្រេច កាលពី​យប់​ថ្ងៃទី​១៣ កក្កដា​ នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​៣ រួច​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេចខ្លួន​ក៏​ជ្រុល​ទៅបុក​រថយន្ត​គេ​ពីក្រោយ បណ្ដាល​ឱ្យ​រងរបួស​ធ្ងន់​ត្រូវបាន​ដឹក​យកមក​សង្គ្រោះបន្ទាន់​នៅ​ពេទ្យ​កាល់ម៉ែត ហើយ​ពេទ្យ​បាន​ប្រាប់ថា ជន​នោះ​សង្ឃឹមរ​ស់តិ​ចណាស់​ព្រោះ​ដួល​ប៉ះ​ក្បាល​ធ្ងន់ធ្ងរ​។​

    ឥឡូវ​រហូតដល់​ម៉ោង​១១ ​និង​៣០​នាទី​យប់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៦​នេះ ​ជនសង្ស័យ​បាន​ស្លាប់​ហើយ ត្រូវបាន​ម្តាយ​របស់ខ្លួន មក​ទទួលយក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ។​

    គួរបញ្ជាក់​ផងដែរ​ថា កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​យប់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​១៨៤ ​កែង​នរោត្តម សង្កាត់​ផ្សារ​ថ្មី​៣ មាន​ករណី​ឆក់​ទូរស័ព្ទ​ជនបរទេស​មួយ​​កើ​ត​ឡើ​ង បង្កដោយ​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ម៉ូតូ​៣​គ្រឿង ​(C១២៥ ពណ៌​ខ្មៅ​២០១៦ ចំនួន​២​គ្រឿង គ្មាន​ស្លាក​លេខ និង​ស៊ុយ​ស៊ូ​គី​និ​ច ពណ៌​ស​១​គ្រឿង​មិន​ចាំ​ស្លាក​លេខ​)​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ JASON.A ភេទ​ប្រុស ជនជាតិ​ហូ​ឡង់ មុខរបរ​ទេសចរ ស្នាក់នៅ​សណ្ឋាគារ​ OK.TROTIC ផ្លូវ​១៩ សង្កាត់​ជ័យជំនះ បាត់បង់​ទូរស័ព្ទ Iphone 5S ១​គ្រឿង។​

    ក្រោយ​កើត​ហេតុ​កម្លាំង​កងរាជអាវុធហត្ថ​ដូនពេញ សហការ​ជាមួយ​ខណ្ឌ​៧​មករា និង​ខណ្ឌទួលគោក បាន​ឃាត់ខ្លួន​សង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់​ឈ្មោះ លី សុវណ្ណ​ភិរម្យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២៣៥ ផ្លូវលំ ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ និង​ដកហូត​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ នៅ​ចំណុច​មុខ​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក។



    ក្នុងការ​បង្ក្រាប​នោះដែរ កម្លាំង​កងរាជអាវុធហត្ថ​បាន​ដេញ ប្រផាប់​ចាប់​ប្រ​ផី​ង​ធ្វើ​ឲ្យ​ជនសង្ស័យ​បើ​ក​ម៉ូតូ​ភ័យ​ក្នុង​ល្បឿន​លឿន បណ្តាល​ឱ្យ​ជ្រុល​ទៅបុក​រថយន្ត​ដួល​បោក​ក្បាល​រងរបួស​ធ្ងន់ ឥឡូវ​បាន​ស្លាប់​ហើយ៕

adverise with khmeread

មតិយោបល់