1

​ពេញចិត្ត​ស្តូក​សម្រាប់​អ្នក​និយម​ស្លៀក​ឈុតខ្មៅ​! ឈុត​ក្រៅ​ដី​របស់ Atletico Madrid គឺជា​ក្តី​ស្រមៃ​របស់ Diego Simeone

​    ​អ្នក​ប្រហែលជា​ដឹង​ច្បាស់​ណាស់​ថា​អ្នកចាត់ការ​ទូទៅ​ក្រុម Atletico Madrid លោក Diego Simeone គឺជា​អ្នក​និយម​សម្លៀកបំពាក់​ឈុតខ្មៅ ដោយ​គាត់​តែងតែ​បង្ហាញខ្លួន​ជាមួយនឹង​វា​ជាប្រចាំ​ទៅហើយ​នៅលើ​ទីលាន​។​

​    ​ហើយ​បច្ចុប្បន្ននេះ គាត់​ច្បាស់​ជា​ពេញចិត្ត​ខ្លាំង​បំផុត​ក្រោយ​ឈុត​សម្លៀកបំពាក់​ក្រុម Atletico Madrid បានចេញ​ជា​ផ្លូវការ ដែល​កាន់តែ​ពិសេស​នោះ​គឺ​ឈុត​ក្រៅ​ដី​របស់​ពួកគេ​គឺមាន​ពណ៌​ខ្មៅស្រស់​ស្អាត​ណាស់​។​

​    ​ឈុត​ក្រៅ​ដី​របស់ Atl. Madrid ត្រូវបាន​ប្តូរ​ពី​ពណ៌​ទឹក​ប៊ិក​កាលពី​រដូវ​កាល​មុន​មក​ពណ៌​ខ្មៅ​វិញ ហើយ​និយាយ​ត្រង់​ទៅ​ចុះ នរណាៗ​ក៏​ចង់​ពាក់​ឈុត​នេះដែរ គ្រាន់តែ​ក្រឡេកឃើញ​ភ្លាម​៕

 

ប្រភព៖ Thesportbible

មតិយោបល់