adverise with khmeread Fcc2905b 8be7 4be7 bfbd b69e47578d63

បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឃាត់​មនុស្ស ៤​នាក់​ថ្នាំញៀន ២​កញ្ចប់​

    ភ្នំពេញ ៖ ជនសង្ស័យ៤​នាក់ ​ជា​មុខសញ្ញា​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ត្រូវបាន​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ​សហការ​ជាមួយនិង​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី បានធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ដោយ​ដកហូត​បាន​ថ្នាំញៀន ២​កញ្ចប់ រួមទាំង​ថ្នាំញៀន ២​កញ្ចប់ និង​សំភារៈប្រើប្រាស់​មួយចំនួនធំ កាលពី​វេលា​ម៉ោង១០ ​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតនៅ​បន្ទប់​ជួល ផ្លូវលំ ក្រុម​៣ ភូមិ​ច្រេស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ទាំង៤​នាក់​ដែល​ឃាត់ខ្លួន​នេះ​ទី​១-​ឈ្មោះ អៀង គឹម​ហ៊ន ភេទ​ប្រុស អាយុ២៥​ឆ្នាំ​មុខរបរ លក់ដូរ ស្នាក់នៅ​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ, ទី​២-​ឈ្មោះ សៀន ដា​រ៉ូ ភេទ​ប្រុស អាយុ២៥​ឆ្នាំ មុខរបរ កាត់ដេរ ស្នាក់នៅ​ភូមិ​បា​យ៉ាប​សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ, ទី​៣-​ឈ្មោះ ហ៊ឹ​ម ចាន់​រត​នៈ ភេទ​ប្រុស អាយុ២៨​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​ភូមិ​ច្រេស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​៤-​ឈ្មោះ ចាន់ លី​ណា ភេទ​ប្រុស អាយុ២៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ច្រេស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​បន្តថា មុនពេល​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ​គឺ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​ស្រាប់តែ​ឃើញ​ជនសង្ស័យ​២​នាក់​ឈ្មោះ ​អៀង គឹម​ហ៊ន និង​ឈ្មោះ សៀន ដា​រ៉ូ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហ្សូ​ម​មឺ​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FI-6193 គួរឱ្យ​សង្ស័យ​ក៏បើក​តាម​ពីក្រោយ​។​

    រហូតមកដល់​ចំណុច​ខាងលើ​ឃើញ​ជនសង្ស័យ​នាំគ្នា​ឡើងទៅ​លើ​បន្ទប់​ជួល​មួយសន្ទុះ​ឃើញ​ចេញមក​វិញ​ ក៏​ហៅ​ត្រួតពិនិត្យ​រកឃើញ​មាន​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា​២​កូន​ថង់​តូច​នៅជាប់​ខ្លួន​ឈ្មោះ អៀង គឹម​ហ៊ន ទើប​ឃាត់​យកមក​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី។​

    ក្រោយពី​ឃាត់​សាកសួរ​ជនសង្ស័យ​បាន​ប្រាប់ថា​ខ្លួន​មាន​មិត្ត​ភក្តិ០២​នាក់​ទៀត​នៅក្នុង​បន្ទប់​ផ្ទះជួល​ខាងលើ​ពេលនោះ​សមត្ថកិច្ច​ បាន​សុំ​គោលការណ៍​ថ្នាក់លើ​ហើយ​បាន​ទៅ​ឆែក​ទីតាំង​ខាងលើ​ឃាត់ខ្លួន​បាន​បក្ខពួក​បន្ថែម​២​នាក់​ទៀត​ និង​ដកហូត​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួនធំ​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​ថ្នាំញៀន​ខាងលើ​ជា​របស់ខ្លួន​ពិតប្រាកដ​មែន​ដោយ​ពួកខ្លួន​បាន​ទិញ​នៅ​ម្តុំ​រោងចក្រ​ឆ្នាំង​ក្នុង​ខណ្ឌទួលគោក​គោលបំណង​យកមកប្រើ​ប្រាស់​ប៉ុណ្ណោះ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​រួម​ និង​វត្ថុតាង​កំពង់​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែខ​សុខ​ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាកា​៕
 

adverise with khmeread

មតិយោបល់