adverise with khmeread 4495638f a750 4a00 864c 0aea7c5b4b5f

រន្ធត់​!!! មន្ត្រី​អគ្គិសនី​ខេត្តកំពង់ឆ្នាំង​២​នាក់​ឡើង​ត​ភ្ជាប់​បណ្តាញ​អគ្គិសនីថ្មី​ភ្លាត់ស្នៀត​ឆក់​ផ្អើល​ឈុ​ល​

    កំពង់ឆ្នាំង ៖ មន្ត្រី​អគ្គិសនី​ម្នាក់​រងរបួស​ស្រាល និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់​ជាប់​ទៅនឹង​បង្គោល​ភ្លើង បន្ទាប់ពី​ក្រុមមន្ត្រី​អគ្គិសនី​ទាំងនេះ​បាន​ឡើង​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី ហើយ​មាន​ចរន្តអគ្គិសនី​ឆ្លងកាត់​បណ្តាលឱ្យ​ឆក់ តែ​បាន​ជួយសង្គ្រោះ​ទាន់ពេល​វ​លា។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។

    មន្ត្រី​អគ្គិសនី​ដែល​ត្រូវ​ចរន្តអគ្គិសនី​ឆក់​នេះ ម្នាក់​ឈ្មោះ ហ៊ីម កក្កដា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​រស់នៅ​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង និង ម្នាក់ទៀត​ឈ្មោះ លន់ ចាន់​ធឿន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់​ភូមិ​អា​ឡែ​ង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង រងរបួស​ធ្ងន់​ជាប់​និង​បង្គោល​ខ្សែភ្លើង។​

    មន្ត្រី​អគ្គិសនី​ម្នាក់​បានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៦ ​ខែកក្កដានេះ មន្ត្រី​អគ្គិសនី បានរៀបចំ​ខ្សែបណ្តាញ និងបំពាក់​គ្រឿង​ឧបករណ៍​បច្ចេកទេស​ថ្មី ចាប់ពី​ផ្លូវ​ទៅ​ផ្សារ​ក្រោម ហើយ​ចរន្តអគ្គិសនី​បាន​ផ្តាច់​មួយ​ព្រឹក​ហើយ។ ក្រុមការងារ​បាន​ឡើង​បង្គោល​អគ្គិសនី​មួយ​ព្រឹក​នេះ​បាន​១០​បង្គោល  ហើយ​នៅ​បង្គោល​ចុងក្រោយ​ដែល​ឡើង​នេះ បាន​ឡើងទៅ​បំពាក់​ឧបករណ៍​អគ្គិសនី និង ដាក់​បណ្តាញ​ខ្សែ​ថ្មី។​

    មន្ត្រី​អគ្គិសនី​បន្តថា រហូតមកដល់​វេលា​កើតហេតុ ក្នុងពេលដែល​បំពេញការងារ ក៏ស្រាប់​តែមាន​ចរន្តអគ្គិសនី​ឆ្លងកាត់ ធ្វើឱ្យ​មន្ត្រី​អគ្គិសនី​ទាំងពីរ​នាក់​ឆក់​តែម្តង បណ្តាល​ឱ្យ​មន្ត្រី​ម្នាក់​ឈ្មោះ​ លន់ ចាន់ធូ ដែល​ពុំមាន​ពាក់​ខ្សែក្រវ៉ាត់​ការពារ រងរបួស​ធ្ងន់​ឆក់​ជាប់​និង​បង្គោល​ខ្សែភ្លើង និង ម្នាក់ទៀត​ឈ្មោះ​ ហ៊ីម កក្កដា មាន​ពាក់​ខ្សែក្រវ៉ាត់​ការពារ​រងរបួស​ស្រាល។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​គេ​ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង។​

    មន្ត្រី​អគ្គិសនី​ក៏​កំពុងតែ​ឆ្ងល់​ដែរ​ថា ចរន្តអគ្គិសនី​ត្រូវបាន​កាត់ផ្តាច់​ទាំងស្រុង​ហើយ មិនដឹង​មូលហេតុ​អី​នោះទេ​? នេះ​ជា​បញ្ហា​ធ្វេសប្រហែស​ និង​ការគ្រប់គ្រង​នៅមានកម្រិត ដោយ​មិនបាន​គិតដល់​បញ្ហា​គ្រោះថ្នាក់​ចំពោះ​បុគ្គលិក​៕

adverise with khmeread

មតិយោបល់