adverise with khmeread 0

នរណា​មិន​ញាក់សាច់​! Messi លុបចោល​ការប្រកួត​សប្បុរសធម៌​នៅ​តួ​ក​គី ក្រោយ​ហេតុ​ការបង្ហូរ​ឈាម​ក្នុង​រដ្ឋប្រហារ​

​    ​Lionel Messi បាន​លុបចោល​ការហោះហើរ​ដែល​បាន​គ្រោងទុក​ទៅកាន់​ប្រទេស​តួ​ក​គី​នៅ​ថ្ងៃ​សៅរ៍​នេះ បន្ទាប់ពី​ប្រទេសមួយ​នេះ​ក្លាយជា​ប្រធានបទ​នៃ​ការធ្វើ​រដ្ឋប្រហារ​យោធា​។​

​    ​កីឡា​ឆ្នើម​របស់​ពិភពលោក​រូបនេះ ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​នៅក្នុង​ការប្រកួត​ដើម្បី​ទាក់ទាញ​ជំនួយ​សប្បុរស​របស់​អតីត​មិត្ត​រួម​ក្រុម​ចាស់​របស់គាត់ Samuel Eto នៅក្នុង​ទីក្រុង Antalya រួមជាមួយ​នឹង​តារា​ល្បីៗ​ដទៃទៀត​។​

​    ​ប្រធានាធិបតី​តួ​ក​គី​កំពុង​រត់​ភៀសខ្លួន​លោក Recep Erdogan ក៏​ត្រូវបាន​រាយការណ៍​ថា​ត្រៀមខ្លួន​ដើម្បី​ចូលរួម និង​លេង​នៅក្នុង​ប្រកួត​នេះ​ផងដែរ ក្រោយ​ការលើកសរសើរ​របស់ Eto ចំពោះ​មេដឹកនាំ​រូបនេះ​។​

​    ​Eto និយាយ​ក្នុង​សប្តាហ៍​នេះ​ថា "​យើង​នឹង​រួមចំណែក​ដល់​ការលើកកម្ពស់​វិស័យ​ទេសចរណ៍​តួ​ក​គី ដោយសារ​ការរៀបចំ​ប្រកួត​មួយ​នេះ​។ លោក​ប្រធានាធិបតី Recep Tayyip Erdoğan និង​មន្ត្រី​រដ្ឋាភិបាល​ដទៃទៀត​បាន​គាំទ្រ​ពួកយើង​"​។​

​     Messi និង Erdogan, Neymar, Luis Suarez, Diego Maradona, Eden Hazard, Francesco Totti, Michael Essien, Xavi, Jay Jay Okocha, Pierre Emerick Aubameyang, Andres Iniesta, Demba Ba, Didier Drogba និង Arda Turan រំពឹងថា​នឹងធ្វើ​ដំណើរ​សម្រាប់​ការប្រកួត​នេះ​។​

​    ​ចំណូល​ដែល​បានមកពី​ការប្រកួត​ឥឡូវ​បាន​លុបចោល ដែល​វា​ត្រូវ​បានកំណត់​ដើម្បី​ប្រមូល​ទៅក្នុង​មូលនិធិ​ឯកជន​របស់ Samuel Eto'o ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់