adverise with khmeread 1

​ចិន​បង្ហាញ​មហា​រូបសំណាក​មេទ័ព​គួ​ន​អ៊ី​

    ​កាលពីពេល​ថ្មីៗ​នេះ ចិន​បានដាក់​បង្ហាញ​រូបសំណាក​កំពូល​មេទ័ព គួ​ន​អ៊ី ដ៏​ល្បីឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្លួន​ជាមួយនឹង​ទំហំ​ដ៏​ធំ​សម្បើម​ដែល​មើលទៅ​ពិតជា​មហិមា​។​

​    ​រូបសំណាក់​នេះ​ត្រូវ​បានដាក់​បង្ហាញ​ជា​សាធារណៈ​ក្នុង​ឧទ្យាន​គួ​ន​អ៊ី (Guan Yu Park) នៃ​ទីក្រុង​ជី​ង​ចូ​វ (Jingzhou) ប្រទេស​ចិន​។ វា​មាន​កម្ពស់ ៥៨ ម៉ែត្រ​និង​មាន​ទម្ងន់ ១.៣២០ តោន ហើយ​ផ្ទុក​នូវ​បន្ទះ​សំរឹទ្ធិ​ជាង ៤០០០ បន្ទះ​។​

​    ​វា​ត្រូវបាន​រចនា​ឡើង​ដោយ​លោក ហាន ម៉ី​លីន (Han Meilin) ដែល​ល្បីឈ្មោះ​ចំពោះ​ការ​រចនា​ពហុ​កីឡដ្ឋាន​សំបុកចាប Beijing Olympics​។ រូបសំណាក​នេះ​ពិត​ជាធំ​សម្បើម​ណាស់ ដែល​វា​ថែមទាំង​មាន​សារៈមន្ទីរ​ដែលមាន​ទំហំ ០,៨ ហិកតា​នៅ​ខាងក្នុង​ទៀតផង​។​

​    ​កំពូល​មេទ័ព គួ​ន​អ៊ី​បាន​មាន​វត្ត​មាននៅ​ក្នុងសម័យ​កាល​ចលាចល "​សាម​កុក​"​។ គាត់​កាន់​អាវុធ​ស្រដៀង​ពូថៅ ហៅថា​ដាវ​នាគរាជ​បៃតង​៕

ប្រភព៖ Boredpanda

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់