adverise with khmeread Index

អាវុធហត្ថខណ្ឌឫស្សីកែវឃាត់ក្មេងទំនើង៦នាក់បន្ទាប់ពីវាយអាវុធហត្ថ​ឱ្យរងរបួស

    ភ្នំពេញ ៖ ក្មេង​ទំនើង​ជា​កម្មករ​ឃ្លាំង​ស្តុក​ដែក​៦​នាក់​ត្រូវបាន​អាវុធហត្ថ​ខណ្ឌ ឫស្សីកែវ​ឃាត់ខ្លួន​ភ្លាមៗ ខណ​:​ពេល​កំពុង​ល្បាត​នៅក្នុង​មូលដ្ឋាន​ឃើញ​ពួកគេ​គួរឱ្យ​សង្ស័យ​ក៏​ហៅ​ឱ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ ប៉ុន្តែ​បែរជា​នាំ​បក្សពួក​មក​វាយ​កម្លាំង​អាវុធហត្ថ បណ្តាលឱ្យ​របួស​និង​បោក​វិទ្យុទាក់ទង​ខ្ទេច​ថែមទៀត ។​
    ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​បឹង​សាឡាង សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។​
    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ដំបូង​កម្លាំង​អាវុធហត្ថ​៤​ម៉ូតូ​៨​នាក់ បាន​ជិះ​ល្បាត​ការពារ​សន្តិសុខ​នៅក្នុង​មូលដ្ឋាន ។​លុះ​ពេលមកដល់​ចំណុច​ខាងលើ​ស្រាប់​តែមាន​យុវជន​២​នាក់​ជិះ​ម៉ូតូ ម៉ាក​គុប​មូល​ជិះ​ឌុប​គ្នា​ហើយ​បាន​ជ្រុះ​វិទ្យុទាក់ទង ។​
    ឃើញ​ដូច្នេះ​កម្លាំង​កងរាជអាវុធហត្ថ​មានការ​សង្ស័យ​ក៏បាន​ហៅ​ឱ្យ​ឈប់​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ។​ប៉ុន្តែ​មិនមាន​ភស្តុតាង​អ្វី​ពាក់ព័ន្ធ​បទល្មើស​នោះទេ ក៏​រៀបនឹង​ឱ្យ​ពួកគេ​ទៅវិញ ។​
    ពេលនោះ​ស្រាប់តែ​គ្នីគ្នា​ពួកគេ​២​នាក់​ទៀត ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ មួយគ្រឿង​ទៀត​មកដល់ បាន​ជេរប្រមាថ​កម្លាំង​សមត្ថកិច្ច​ខ្លាំងៗ រហូត​មានការ​ទាស់​ពាក្យសម្តី​គ្នា​ឡើង ។​
    មន្ត្រី​ដដែល​បន្តថា បន្តិចក្រោយមក​ក្រុម​ក្មេង​ទំនើង​បាន​ហៅ​គ្នីគ្នា​ជាច្រើន​នាក់ មក​វាយ​ទៅលើ​កម្លាំង​កងរាជអាវុធហត្ថ​បណ្តាលឱ្យ​រងរបួស​បែក​មាត់​ម្នាក់ និង​បាន​យក​វិទ្យុទាក់ទង​២​គ្រឿង​បោក​នឹង​ថ្នល់​បែកខ្ទេច​ថែមទៀត​។​
    ដើម្បី​ការពារ​ខ្លួន​កម្លាំង​អាវុធហត្ថ​បាន​ផ្ទុះអាវុធ​ឡើងលើ​ចំនួន​៣​គ្រាប់ ផ្អើល​ក្រុម​ក្មេង​ទំនើង​រត់​ចែក​ជើង​គ្នា​ចូលទៅក្នុង​ឃ្លាំង​ស្តុក​ដែក​ដែលជា​កន្លែង​ពួកគេ​ធ្វើការ និង​ឃាត់ខ្លួន​បាន​៤​នាក់​ភ្លាម​ផងដែរ ។​
   ភ្លាមៗ​នោះ​កម្លាំង​អាវុធហត្ថ​ជាច្រើន​នាក់​បាន​ចុះ​ទៅដល់​កន្លែង​ឃ្លាំង​នោះ​ដើម្បី​ធ្វើការ​សួរនាំ​រក​ជនដៃដល់​ដែល​វាយ​កម្លាំង​អាវុធហត្ថ ។​ប៉ុន្តែ​ត្រូវបាន​បុរស​ដែលជា​មេការ​ម្នាក់​ចេញមក​កាង​ស្រែក​ឡូឡា​យកឈ្មោះ​ថ្នាក់ដឹកនាំ​ធំៗ​មក​គំរាម ។​
   ពេលនោះ​កម្មករ​ផ្សេងទៀត​ដែល​នៅក្នុង​ឃ្លាំង ថែមទៀត​បាន​ស្ទុះ​មក​វាយ​លើ​កម្លាំង​អាវុធហត្ថ ហើយ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​មេការ​ម្នាក់​នោះ និង​កម្មករ​ម្នាក់ទៀត យកទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌឫស្សីកែវ ដើម្បី​សួរនាំ​បន្ត​ស្វែង​យក​ជនដៃដល់ និង​កសាង​សំណុំរឿង​ប​ញ្ជូ​ល​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាត់ការ​ទៅតាម​នីតិវិធី ។​
    មន្ត្រី​អាវុធហត្ថ​បញ្ជាក់ទៀតថា ក្រុម​ក្មេង​ទំនើង​ដែល​ឃាត់ខ្លួន​បាន ទី​១-​ឈ្មោះ ដៀប សេន (​មេការ​) ទី​២-​ឈ្មោះ ចូរ ជុំ ទី​៣-​ឈ្មោះ លី ហន ទី​៤-​ឈ្មោះ គឹម សុភា ទី​៥-​ឈ្មោះ ជួប ចាន់ណា​រី និង​ទី​៦-​ឈ្មោះ លឹប អៀង​ឈុន អ្នក​ទាំង​៥​គឺជា​កម្មករ ៕​


adverise with khmeread

មតិយោបល់