adverise with khmeread 13734745 1013198912128357 736896868 n

ជួលឡានពីរខែមិនឱ្យលុយ ម្ចាស់ឡានឃើញស្រែកថាចោរ

    ភ្នំពេញ ​៖ បុរស​ម្នាក់​បាន​ប្រាប់ថា​ បាត់​រថយន្ត​ជាង​២​ខែ​ស្រាប់តែ​ប្រទេះ​ឃើញ​នៅតាម​ផ្លូវ​ ក៏​ឃាត់​ហៅ​សមត្ថកិច្ច​អោយជួយ​អត្ត​រាគ​មន៍​តាមពិត​ជួល​ឱ្យគេ​សោះ​។ ករណីនេះ​បង្កឱ្យមានការភ្ញាក់​ផ្អើ​កាលពី​ម៉ោង​១០ ​និង​០០​នាទី​ព្រឹក​ថ្ងៃទី​១៥​ កក្កដា ឆ្នាំ​២០១៦ ​នៅក្បែរ​ស្តុ​ប​ផ្លូវ​សហព័ន្ធ​រុស្សី​ ភូមិ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​។​

    ​បុរស​ដែល​អះអាងថា​ ជា​រថយន្ត​របស់គាត់​ឈ្មោះ​ ចាន់ មុន្នី អាយុ៤៧​ឆ្នាំ​ មុខរបរ​បើក​កា​រ៉ា​ស់​ជួស​ ជុល​រថយន្ត​ ស្នាក់​នៅផ្ទះ​លេខ​៨៧២ ​ផ្លូវ​១០១៩​ ភូមិ​ពោងពាយ ​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។​

    ​ចំណែក​អ្នកបើករថយន្ត​ឈ្មោះ ​ទ្រព្យ ដា​រ៉ូ អាយុ​២៩ឆ្នាំ ​មុខរបរ​បើកបរ​ ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​បឹង​សាឡាង ​ខណ្ឌទួលគោក​ និង​មាន​ស្រុកកំណើត​ភូមិ​ព្រែក​តា​ដូង ​ឃុំ​ព្រែក​ថ្មី ​ស្រុក​កោះធំ​ ខេត្តកណ្តាល​។​

    ​តាម​សំដី​អ្នកបើករថយន្ត​ បាន​ប្រាប់ថា​មុន​កើតហេតុ​គាត់ ​បាន​បើករថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ ពណ៌​ប្រ​​ផេះ​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AF-4900 ​ចេញពី​ក្រុម​ហ៊ុន​បំរុង​ទៅ​កាំ​កូរ​ស៊ីធី ​ដោយ​បើកបរ​តាមផ្លូវ​ខាងលើ​ពី​លិចទៅ​កើ​តខ​ណៈ​មកដល់​ចំណុច​ខាងលើ​ស្រាប់តែ​រថយន្ត​អស់​សាំង​គាត់​ក៏​ចត​ចោល​ ហើយ​បាន​ទៅ​ទិញ​សាំង​ក្បែរ​នោះមក​ចាក់​ក្រោយពី​ចាក់​ហើយ​រថ​យន្តដេ​មិន​ឆេះ​ ក៏​រុញ​រថយន្ត​ខាងលើ​ចូលមក​ម្ខាង​ផ្លូវ​ ហើយ​ឡើង​បញ្ឆេះ​ម្តងទៀត​ទើប​ឆេះ​បំរុង​បើក​ចេញ​ ស្រាប់​តែមាន​បុរស​ម្នាក់​មក​ដណ្តើមយក​កូ​ន​សោរ​រថយន្ត​ពី​គាត់ ​ដោយ​ប្រាប់ថា​ជា​រថយន្ត​របស់គាត់​ ដែល​បាត់​កន្លងមក​។​

​    បើតាម​ការអះអាង​ពី​បុរស​ ដែល​តាម​ឃាត់​រថយន្ត​ខាងលើ​បាន​ប្រាប់ថា​ រថយន្ត​នេះ​គឺ ​ត្រូវ​ចោរលួច​ខ​ណៈ​ដែល​គាត់​ទុក​នៅមុខ​ផ្ទះ​ ហើយ​ពេល​បាត់​នោះ​គាត់​ក៏មិនបាន​ដាក់ពាក្យ​បណ្តឹង​អី​ទេ​។​

    ​ប្រភព​ចុង​ក្រោយពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​ បានបញ្ជាក់​ប្រាប់ថា​ករណី​រថយន្ត​ខាងលើនេះ​មិនមែនជា​ករណី​លួច​នោះទេ​ តាមពិត​ម្ចាស់​រថយន្ត​ខាងលើ​បាន​ជួល​ឱ្យគេ​ប៉ុណ្ណោះ​ ប៉ុន្តែ​រយៈ​ពេល​២​ខែ​មកហើយ​មិនបាន​ទូទាត់​លុយ​ថ្លៃ​ជួល​ឱ្យ​ទើប​ម្ចាស់​ដើររក​រថយន្ត​ទើបតែ​ព្រឹក​ខាងលើ ​បានឃើញ​រថយន្ត​របស់​ខ្លួន​ទើប​ចោទប្រកាន់ថា​លួច​តែម្តង​។​

    ​ហើយ​បច្ចុប្បន្ន​ភាគី​ទាំងសងខាង​ បានធ្វើការ​សម្របសម្រួល​គ្នា​បញ្ចប់រឿង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា​៕

adverise with khmeread

មតិយោបល់