adverise with khmeread 6f4ebc5a c4b6 4b02 8113 4a03ab914253

រថយន្ត​ដឹក​ស៊ីម៉​ង់​ត៍​បុក​រថយន្ត​ដឹក កម្មករ​ពីក្រោយ បណ្តាលឱ្យរបួស​កម្មករ​១៤​នាក់​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កូរ៉េ​ដឹក​កម្មករ​រោងចក្រ​ និង​រថយន្ត​ដឹក​ស៊ី​ម៉​ង់ត៍​កើតឡើង​នៅ​ថ្ងៃទី​១៦ ​កក្កដា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​ និង​២៥​នាទី​លើផ្លូវ​ជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៥-២៦ ភូមិ​ដើម​ត្រាំ​ ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្ដាល​បណ្តាលឱ្យ​កម្មករ​១៤​នាក់​របួសធ្ងន់​ស្រាល​។​

    ប៉ូលិស​និ​យ​យ​ថា រថយន្ត​ដឹក​កម្មករ ម៉ាក ​Hyundai  ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AH.2667  បើក​ដោយ​ឈ្មោះ​ ពូច សំអាត ​ភេទប្រុស ​អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​បារគូ ​ឃុំ​ត្រពាំងវែង ​ស្រុក​កណ្ដាលស្ទឹង ​ខេត្តកណ្ដាល ​បានបើកបរ​ក្នុងទិសដៅ​ពី​តាកែវ មក​ភ្នំពេញ​(​ពី​ត្បូង​មក​ជើង​) បណ្ដាល​ឱ្យរបួស​កម្មករ​ចំនួន​១៤​នាក់ ធ្ងន់​៤​នាក់ ស្រាល១០​នាក់។​

    កម្មករ​ទាំង​១៤​នាក់​របួស​មានឈ្មោះ​ដូចខាងក្រោម​៖ ១-​ឈ្មោះ​ ភិន រដ្ឋា​ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ របួសស្រាល​, ២-​ឈ្មោះ​ ពូច ស៊ី​នួន​ភេទ​ស្រី ​អាយុ​៣៣​ឆ្នាំ របួសធ្ងន់​, ៣-​ឈ្មោះ​ នី ស្រី​និ​ត ​ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ របួសស្រាល​, ៤-​ឈ្មោះ ​ឆិល សល់ ​ភេទ​ស្រី​ អាយុ​៤២​ឆ្នាំ របួស ស្រាល​, ៥-​ឈ្មោះ​ សឿន ភក្ដី​ ភេទ​ប្រុស​ អាយុ​២៧ឆ្នាំ របួសធ្ងន់​, ៦-​ឈ្មោះ​ យ៉ង់ វីរៈ ភេទប្រុស ​អាយុ​២៦​ឆ្នាំ របួសធ្ងន់​, ៧-​ឈ្មោះ​ អិន  រ៉ា​ឌី​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ របួសស្រាល​, ៨-​ឈ្មោះ ​ច​ន ច​ន្ធូ​ ភេទ​ស្រី​ អាយុ​៤០​ឆ្នាំ របួសស្រាល​, ៩-​ឈ្មោះ​ ហ៊ុយ សូ​នី ​ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ របួសស្រាល​, ១០-​ឈ្មោះ​ ឃុ​ត ថុល​ ភេទ​ស្រី ​អាយុ​៤១​ឆ្នាំ របួសស្រាល​, ១១-​ឈ្មោះ ម៉េ​ន លិ​ម​ ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ របួសស្រាល​,១២-​ឈ្មោះ ប៉ុល រឹទ្ធី​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ របួសស្រាល​, ១៣-​ឈ្មោះ ​អូន វណ្ណ​នី​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ របួសធ្ងន់​ និង​១៤-​ឈ្មោះ ​រ៉ាត់ មករា ភេទ​ស្រី ​អាយុ​២២​ឆ្នាំ របួសស្រាល​។ អ្នករបួស​ទាំង​១៤​នាក់ ឈ្មោះ​មកពី​ភូមិ​ចំនួន​៤ គឺ ភូមិ​ថ្មី ភូមិ​ទួល​កំរៀង ភូមិ​ថ្មី ភូមិ​ត្រពាំង​បារគូ និង​ភូមិ​ព្រៃទទឹង ស្រុក​កណ្ដាលស្ទឹង ​ខេត្តកណ្ដាល ត្រូវបាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​ភ្នំពេញ។​

    ចំណែក​រថយន្ត​ដឹក​ស៊ី​ម៉​ង់ត៍ម៉ាក​ Hyundai ពណ៌​ស​ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A-3385 បើកបរ​ដោយ ឈ្មោះ ​អួន សម្បត្តិ ​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ធ្លក់​ ឃុំ​ស្ពឺ២ ស្រុក​បាភ្នំ​ ខេត្តព្រៃវែង បើកបរ​ក្នុង​ទិសដៅ​ពី​តាកែវ​មក​ភ្មំ​ពេញ​(​ពី​ត្បូង​មក ជើង​)​ស្រប​ទិស​គ្នា។​

    ចំណែក​រថយន្ត​ទាំង​០២​គ្រឿង​ត្រូវបាន​យកមក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក  រួមទាំង​អ្នកបើកបរ រថយន្ត​ដឹក​ស៊ី​ម៉​ង់ត៍ ត្រូវបាន​នាំមក​សាកសួរ​នៅ​អធិការដ្ឋាន​៕

adverise with khmeread

មតិយោបល់