adverise with khmeread 1

បុគ្គលិក CNN ភ្នែក​នៅ​ក​ញ្ជឹ​ងក​ម្សិលមិញ ដោយសារ​ទាហាន​រដ្ឋប្រហារ​សម្រុក​ចូល​ពេញ​ការិយាល័យ​ផ្សាយ​

    ​ទាហាន​ដែល​គាំទ្រ​រដ្ឋប្រហារ​ក្នុងប្រទេស​តួ​ក​គី​បាន​ចូលមក​គ្រប់គ្រង​ការិយាល័យ CNN Turk ជា​សាខា​ប៉ុស្តិ៍​របស់ CNN ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ម្សិលមិញ​។ 

​    ​យោងតាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​នៅ​មជ្ឈិមបូព៌ា លោក Borzou Zaragahi ដែល​ដកស្រង់​សម្តី​មន្ត្រី​តួ​ក​គី​បានឱ្យដឹងថា អ្នកកាសែត​ម្នាក់​ត្រូវបាន​បាញ់​ស្លាប់​អំឡុង​ការ​ឆ្មក់​ប្រហារ​របស់​ទាហាន​រដ្ឋប្រហា​រ​។ 

​    ​ប៉ុស្តិ៍ CNN Turk បានចាប់ផ្តើម​ផ្សាយ​ឡើងវិញ បន្ទាប់ពី​បាតុករ​គាំទ្រ​រដ្ឋាភិបាល​បាន​ដណ្តើមយក​អគារ​នេះ​មកវិញ​។ 

​    ​CNN Turk ឈប់​ផ្សាយ​ព័ត៌មាន​អស់​ជិត ១ ម៉ោង ដោយ​បង្ហាញ​ត្រឹមតែ​វីដេអូ​ផ្ទាល់​តាម Facebook ដែល​ថត​ស្ទូ​ឌី​យ៉ូ CNN Turk ទទេរ​ស្អាត​ប៉ុណ្ណោះ​។ ពេល​ទាហាន​បង្ខំ​ឱ្យ​ចេញពី​ការិយាល័យ​ធំ បុគ្គលិក​បាន​ថត​ព្រឹត្តិការណ៍​រដ្ឋប្រហារ​តាម Facebook Live៕

 

adverise with khmeread
ប្រភព៖ businessinsider

មតិយោបល់