adverise with khmeread 1

កើត​ជំងឺ​ទឹកនោមផ្អែម​? ស្ងោរ​ស្លឹក​នេះ​ពិសា បញ្ហា​នឹង​ត្រូវបាន​ដោះស្រាយ ដោយ​មិនបាច់​ប្រើ​ថ្នាំ​!

    ​មនុស្ស​ជាច្រើន​ជុំវិញ​ពិភពលោក​បានកើត​ជំងឺ​ទឹកនោមផ្អែម​។ ជំងឺ​នេះ​កើតឡើង​នៅពេល​លំពែង​ឈប់​ផលិត​អាំង​ស៊ុយ​លីន ឬ នៅពេល​រាងកាយ​មិនអាច​ប្រើប្រាស់​អាំង​ស៊ុយ​លីន​ក្នុង​រាងកាយ​បាន​ត្រឹមត្រូវ​។ 

​    ​* រោគសញ្ញា​ជំងឺ​ទឹកនោមផ្អែម​៖
​    ​- នោម​ញឹក ជាពិសេស​ពេលយប់​
​    ​- ស្រេច​ទឹក​ខ្លាំង​
​    ​- ស្រក​ទម្ងន់​យ៉ាង​លឿន​
​    ​- រមាស់​ម្តុំ​លិង្គ​ឬ​យោនី​
​    ​- មុខរបួស​មិន​ងាយ​ជាសះស្បើយ​
​    ​- ព្រិល​ភ្នែក​
​    ​- អស់កម្លាំង​ល្ហិតល្ហៃ​

​    ​ទោះយ៉ាងណា ជំងឺ​ទឹកនោមផ្អែម​អាច​បង្កបញ្ហា​សុខភាព​ជាច្រើន ដូចជា ព្រិល​ភ្នែក ខ្សោយកម្លាំង ខ្វាក់ភ្នែក ខូច​ប្រព័ន្ធ​ប្រសាទ ខ្សោយក្រលៀន ជំងឺ​បេះដូង លិង្គ​ពិបាក​ឡើង​រឹង​។​ល​។ 

​    ​ជំងឺ​ទឹកនោមផ្អែម​ចែកចេញជា​បី គឺ​ប្រភេទ ១ ប្រភេទ ២ និង​ជំងឺ​ទឹកនោមផ្អែម​ពេល​មាន​ផ្ទៃពោះ​។ 

​     * ប្រភេទ​១​ត្រូវគេ​ស្គាល់​ថា​ជា​ជំងឺ​ទឹកនោមផ្អែម​ក្មេងខ្ចី​។ វា​កើតឡើង​នៅពេល​ប្រព័ន្ធ​ភាពស៊ាំ​វាយប្រហារ និង​បំផ្លាញ​កោសិកា​សំខាន់​របស់​លំពែង ដែល​ផលិត​អាំង​ស៊ុយ​លីន​។ 

​    ​* ប្រភេទ​២​ត្រូវគេ​ស្គាល់​ថា​ជា​ជំងឺ​ទឹកនោមផ្អែម​ពេញវ័យ ហើយ​វា​កើតឡើង​នៅពេល​រាងកាយ​មិនអាច​ប្រើ​អាំង​ស៊ុយ​លីន​ត្រឹមត្រូវ ឬ​ផលិត​អាំង​ស៊ុយ​លីន​មិន​គ្រប់គ្រាន់​។ 

​    ​* ជំងឺ​ទឹកនោមផ្អែម​ពេល​មានផ្ទះ​ពោះ​កើតឡើង​អំឡុងពេល​ពពោះ ជាពិសេស​នៅ​ដំណាក់កាល​ទី​ពីរ​នៃ​ការ​មានគភ៌​។ 

​    ​***​តើ​ត្រូវ​រៀបចំ​ឱសថ​ធម្មជាតិ​នេះ​ដោយ​របៀប​ណា​?

​    ​យក​ស្លឹក​ស្វាយ (​ស្វាយ​អ្វី​ក៏បាន​) ១០ ទៅ ១៥ សន្លឹក រួច​ដាំ​ក្នុង​ទឹក​មួយ​កែវ (២៥០ មិ​ល្លី​លីត្រ​) ឱ្យ​ពុះ​។ បន្ទាប់មក​ទុកចោល​មួយ​យប់​។ 

​    ​ប្រសិនបើ​អ្នក​ចង់បាន​លទ្ធផល​អ​ស្ចា​រ្យ ត្រូវ​ពិសា​ទឹក​ស្លឹក​ស្វាយ​មួយថ្ងៃ​មួយ​កែវ​ឱ្យបាន ២ ទៅ ៣ ខែ​។ 

​    ​ជាងនេះទៅទៀត អ្នក​អាច​ហាល​ស្លឹក​ស្វាយ​នៅ​កន្លែង​ងងឹត​រហូត​ទាល់តែ​វា​ក្រៀម រួច​កិន​វា​ធ្វើជា​ម្សៅ​។ ពិសា​ម្សៅ​ស្លឹក​ស្វាយ​កន្លះ​ស្លាបព្រា​កាហ្វេ​ពីរដង​ក្នុង​មួយថ្ងៃ (​ពិសា​ជាមួយ​ទឹកសាប​)​។ 

​    ​ស្លឹក​ស្វាយ​ល្អ​សម្រាប់​សុខភាព​របស់​យើង​ណាស់ ដោយសារ​វា​សម្បូរ​វីតាមីន អង់ស៊ីម សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង ជាតិ​រ៉ែ​ជាច្រើន​ទៀត​។ ស្លឹក​ស្វាយ​អាច​ព្យាបាល​គ្រុនក្តៅ រាគរូស គេង​មិន​លក់ ប៉ោង​សរសៃ ជំងឺហឺត ជំងឺ​រលាក​ទងសួត និង​ផ្តាសាយ​។ ក្រៅពីនេះ ស្លឹក​ស្វាយ​អាច​បន្ថយ​សម្ពាធ​ឈាម និង​ពង្រឹង​សរសៃឈាម​ផងដែរ​៕

ប្រភព​៖ myilifestlye

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់