adverise with khmeread Untitled 1

ប៉ូលិស​ម្នាក់​រើស​បាន​កាមេរ៉ា​ថតរូប ពេល​ពិនិត្យឃើញ​រូប​មួយចំនួន ក៏​ហូរ​ទឹកភ្នែក​មិនដឹង​ខ្លួន​រួច​តាមរក​ម្ចាស់​អស់​មួយឆ្នាំ​

    ​រូបភាព​មួ​យស​ម្លឹ​ក​អាច​បកស្រាយ​បាន​រាប់ម៉ឺន​អត្ថន័យ និង​គ្មានអ្វី​អាចមក​ជំនួយ​អនុស្សាវរីយ៍​ពី​រូបថត​មួយ​សន្លឹក​នោះបាន​ឡើយ​។​

​    ​រូបភាព​បង្ហាញ​ពី​ការចងចាំ​នៃ​ពេលវេលា​ដ៏​មាន​សុភមង្គល ដែល​យើង​បាន​ចំណាយ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង និង​ពេលវេលា​ដ៏​កម្សត់កម្រ​ដែល​បាន​ចំណាយ​នៅ​ជាមួយគ្នា​។ ដូច​ករណី​លោក Dave ជនជាតិ​អាមេរិក​ដែរ លោក​បាត់បង់​ប្រពន្ធ​របស់គាត់​ឈ្មោះ Erica ដោយសារ​ជំងឺមហារីក បន្ទាប់ពី​រៀបការ​បាន​ពីរ​ឆ្នាំ​។ អ្វីៗ​ទាំងអស់​ដែល​គាត់​នៅ​សេះសល់​គឺ​ការចងចាំ​ដែលមាន​នៅក្នុង​រូបភាព ដែល​គាត់​ថត​ជាមួយ​នាង​និង​រូបភាព​ខ្លះ​នៃ​បុណ្យសព​នាង ដែល​លោក Dave ថត​ដោយ​ផ្ទាល់ដៃ​។ ប៉ុន្ដែ​វា​ត្រូវបាន​ចោរលួច​យកទៅ​បាត់ ហើយ Dave គ្មាន​សង្ឃឹមថានឹង​រក​ឃើញ​វា​ត្រឡប់មកវិញ​នោះឡើយ ប៉ុន្ដែ​មនុស្ស​ល្អ​ព្រះ​នៅតែ​តាម​ជួយ ហើយ​ខាងក្រោម​នេះ​ជា​របៀប​ដែល Dave ទទួលបាន​កាមេរ៉ា​រប​ស់​គាត់​ត្រឡប់មកវិញ​។​

​    ​Dave និង Erica រៀបការ​ក្នុង​ឆ្នាំ ២០០៩ បន្ទាប់ពី​ចាប់ចិត្ត​ប្រតិព័ទ្ធ​។ មិនយូរប៉ុន្មាន​នាង Erica ចេះតែ​ក្រដាស ក៏មាន​មន្ទិលសង្ស័យ​ខ្លួនឯង ហើយ​នាង​បាន​ទៅ​ស្កែ​ន CT ឃើញ​មាន​មហារីក​ខួរក្បាល​។​

​    ​លទ្ធផល​នេះ​បាន​បំផ្លាញ​សុភមង្គល​ប្ដី​ប្រពន្ធ​មួយគូ​នេះ ប៉ុន្ដែ​នាង Erica នៅតែ​បន្ត​មង្គលការ​ជាមួយ​បុរស​ជាទី​ស្រឡាញ់​របស់គាត់​ឱ្យ​ទាល់តែ​បាន​។ រហូតដល់​ខែធ្នូ​ឆ្នាំ ២០១១ នាង​បាន​លាចាក​លោក​។ ហើយ Dave គ្មានអ្វី​នៅសល់​ក្រៅពី​ពេលវេលា​ចុងក្រោយ​នៅ​ជាមួយ​នាង និង​រូបថត​អនុស្សាវរីយ៍​ដែល​ថត​បាន​ជាង ៣០០ ប៉ុស្តិ៍​ក្នុង​កាមេរ៉ា Cannon នោះឡើយ​។ ក្រោយមក​ឆ្នាំ ២០១២ មាន​ចោរ​គាស់​ផ្ទះ​លោក ដោយបាន​លួច​កាមេរ៉ា និង​របស់​មានតម្លៃ​ផ្សេងទៀត​។​

​    ​ថ្ងៃមួយ​លោក​ប៉ូលិស Paul McClaskey និង Jerry Verdugo បាន​ទៅ​ឆែកឆេ​ផ្ទះមួយ​ជា​សម្បុក​ចោរ និង​បាន​រឹប​អុស​វត្ថុ​ជាច្រើន​។ ហើយ​ពួកគេ​បានឃើញ​កាមេរ៉ា​នោះ​ក្នុងផ្ទះ​ជនល្មើស និង​ភ្លាមៗ​បាន​បើក​កាមេរ៉ា​នោះ​ឃើញ​មាន​រូបភាព​បុណ្យសព​។​

​    ​ក្នុង​រូប​មាន​មនុស្ស​ច្រើនណាស់ ប៉ូលិស​មិនដឹងថា​ម្នាក់​ណា​ក្នុង​រូបនោះ​ជា​ម្ចាស់​កាមេរ៉ា​នោះទេ​។ ប៉ុន្ដែ​ពួកគេ​បានឃើញ​ផ្ទះ​ពណ៌​ខៀវ​មួយ​ក្នុង​រូបថត​ស្ថិតនៅ​ជិត​តំបន់​ដែល​ប៉ូលិស​ធ្លាប់​ស្គាល់​។ ក្រោយ​ស្វែងរក​អស់​មួយឆ្នាំ (២០១៣) ពួកគេ​មិនឃើញ​មានផ្ទះ​ពណ៌​ខៀវ​ឡើយ រហូតដល់​អ្នកស្រុក​ម្នា​ក់បាន​ប្រាប់​ពួកគេ​ថា​ផ្ទះ​នេះ​បាន​ដូរ​ពណ៌​ថ្មី ហើយ​ម្ចាស់ផ្ទះ​នេះ​បាន​បាត់បង់​ភរិយា​ដោយសារ​កើត​ជំងឺមហារីក​។ ប៉ូលិស​ជឿជាក់ថា​បាន​រកឃើញ​ម្ចាស់​របស់​កាមេរ៉ា​។ លោក Dave បានមក​ដល់​ហើយ​លោក​សឹង​មិន​ជឿ ថា​ប៉ូលិស​អាច​រកឃើញ​កាមេរ៉ា​របស់គាត់​ទេ​។ ហើយ​ពេលនោះ​គាត់​បានចាប់ផ្ដើម​បើក​កាមេរ៉ា​នោះ ទឹកភ្នែក​ក៏​ចាប់ផ្ដើម​ស្រក់​ពេញ​ថ្ពាល់​នៅពេល​ឃើញ​រូប​បុណ្យសព​ប្រពន្ធ​គាត់​។ គាត់​បាន​និយាយថា "​ពេល​បាន​វា​ត្រឡប់មកវិញ ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ប្រពន្ធ​ខ្ញុំ​កំពុង​សម្លឹងមើល​មក​ខ្ញុំ​អ៊ីចឹង​"៕

adverise with khmeread
ប្រភព៖ ABCnews

អ្នកនឹងចូលចិត្ត

មតិយោបល់