adverise with khmeread Untitled 1

តារា​ល្បី​របស់​ប៉ា​គី​ស្ថាន​ត្រូវ​បងប្រុស​សម្លាប់​

    ​ប៉ូលិស​និយាយថា តារា​បណ្តាញ​សង្គម​ប៉ា​គី​ស្ថាន កញ្ញា Qandeel Baloch ត្រូវបាន​សម្លាប់​ដោយ​បងប្រុស​របស់​នាង​នៅក្នុង​អគារ​មួយ​ក្នុង​ខេត្ត Punjab​។​

​    ​កញ្ញា Baloch វ័យ ២៦ ឆ្នាំ កាលពីពេល​ថ្មីៗ​នេះ បាន​បង្ក​ឱ្យ​រឿងចម្រូងចម្រាស់​យ៉ាងខ្លាំង​ដោយ​ផុស​រូបភាព​របស់​នាង​នៅលើ​បណ្តាញ​សង្គម​ដោយ​រួមបញ្ចូល​រូបភាព​មួយ​អមដោយ​បុព្វ​ជិត​មូស្លីម​ម្នាក់​។​

​    ​ប៉ូលិស​និយាយថា នាង​ត្រូវបាន​ច្របាច់ក​រហូតដល់​ស្លាប់​។ ករណី​សម្លាប់​ស្ត្រី ដែល​បង្ក​អយ​ស​ដល់​គ្រួសារ​គឺជា​រឿង​កើតឡើង​ធម្មតា​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​។​

​    ​កញ្ញា Qandeel Baloch បាន​ក្លាយជា​តារា​ល្បី​ដោយ​ការ​ផុស​រូប​មិនចេះ​ខ្លាច​គ្រោះថ្នាក់​ដល់​សុវត្ថិភាព​ផ្ទាល់ខ្លួន ជួនកាល​នាង​ផុស​រូបភាព​សិច​ស៊ី​បែប​អាស វីដេអូ​និង​ការបញ្ចេញ​មតិយោបល់​ជាដើម​។​

​    ​ឪពុកម្តាយ​របស់​កញ្ញា​បាន​ប្រាប់​កាសែត The Express Tribune ថា នាង​ត្រូវបាន​ច្របាច់ក​រហូតដល់​ស្លាប់​កាលពី​យប់​ថ្ងៃ​សុក្រ​បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​បងប្រុស​របស់​នាង ហើយ​សព​របស់​នាង​មិនត្រូវ​បាន​រកឃើញ​រហូត​ដល់​ព្រឹក​ថ្ងៃ​សៅរ៍​។ Tribune ក៏បាន​រាយការណ៍​ទៀតថា ឪពុកម្តាយ​របស់​កញ្ញា Qandeel Baloch ត្រូវបាន​ឃុំឃាំង​។​

​    ​ប៉ូលិស​បាន​និយាយថា កញ្ញា Baloch បាន​ទៅ​ខេត្ត Punjab ពី​ទីក្រុង Karachi គឺ​ដោយសារ​មានការ​គម្រាមកំហែង​ដល់​សុវត្ថិភាព​របស់​នាង​។​

​    ​តាម​ប្រភពពី​គ្រួសារ​តាមរយៈ​សារព័ត៌មាន Tribune បានឱ្យដឹងថា បងប្រុស​របស់​នាង​បាន​សុំឱ្យ​នាង​បោះបង់ចោល​អាជីព​ជាតា​រា​ម៉ូ​ដែល ប៉ុន្តែ​បើ​យោងតាម​ការដកស្រង់​ពី​កាសែត​បានសរសេរថា បងប្រុស​របស់​នាង​គឺ Wasim បាន​ខកចិត្ត​ចំពោះ​ការ​ផុស​រូបភាព​ចម្រូងចម្រាស់​នៅលើ​អ៊ី​ន​ធឺ​ណេ​ត​ហើយ​រូបគេ​ក៏បាន​គម្រាម​ប្អូនស្រី​ចំពោះ​រឿងនេះ​។​

​    ​ទោះយ៉ាងណា ប៉ូលិស​នៅ​មិនទាន់​ចាប់ខ្លួន​ជនដៃដល់​នៅឡើយ​ដោយសារ​ការរត់​គេចខ្លួន​៕

adverise with khmeread
ប្រភព៖ BBC

អ្នកនឹងចូលចិត្ត

មតិយោបល់