adverise with khmeread 1

បណ្តា​ល័យ​នេះ​មាន​អាយុកាល​ជាង ៣០០ ឆ្នាំ​ហើយ តែ​សៀវភៅ​វិញ​រក្សា​បានល្អ​គង់វង្ស​ជាង ២០០.០០០ ក្បាល​

    ​ប្រសិនបើ​លោកអ្នក​ធ្វើដំណើរ​ទៅ​សាធារណរដ្ឋ​អៀរ​ឡង់ ទុក​ទីតាំង​ល្បីៗ​ដូចជា​ផ្ទះ​ស្រា​បៀរ Guinness Storehouse សួន Phoenix Park និង​វិហារ​ដ៏​ធំ​សម្បើម Saint Patrick’s Cathedral ឱ្យនៅ​ម្តុំ​សិន​ទៅ ព្រោះ​កន្លែង​ដែល​ពិសេស​ជាងគេ​នោះ​គឺ​បណ្ណាល័យ​នៃ​មហាវិទ្យាល័យ Trinity College នៅ​ណោះ​វិញ​ទេ​។​

​    ​កសាង​ក្នុង​ចន្លោះ​ឆ្នាំ ១៧១២ ដល់​ឆ្នាំ ១៧៣២ បណ្តា​ល័យ​ក្រោម​ដី​នេះ​មាន​ប្រវែង ៦៥ ម៉ែត្រ និង​ផ្ទុក​សៀវភៅ​ជាង ២០០.០០០ ក្បាល​បាន​គង់វង្ស​មកដល់​សព្វថ្ងៃ​។​

​    ​ចុះ​ហេតុអ្វី​បាន​ជាមាន​សៀវភៅ​ច្រើន​ម្ល៉េះ​នៅ​បណ្ណាល័យ​នេះ​? ព្រោះ​កាលពី​ឆ្នាំ ១៨០១ បណ្ណាល័យ​នេះ​ត្រូវបាន​ផ្តល់​សិទ្ធិ​ចម្លង​រាល់​សៀវភៅ​ទាំងអស់​ដែល​បោះ​ពុ​ម្ភ​ឡើង​នៅក្នុង​ចក្រភព​អង់គ្លេស​និង​សាធារណរដ្ឋ​អៀរ​ឡង់​។​

​    ​បណ្ណាល័យ​នៃ​មហាវិទ្យាល័យ Trinity College មិន​ត្រឹមតែ​ជា​បណ្ណាល័យ​ដែល​ធំជាងគេ​នៅក្នុង​ប្រទេស​នោះទេ ប៉ុន្តែ​វា​ក៏​រក្សា​សៀវភៅ The Book of Kells ដែល​ត្រូវបាន​សរសេរ​ឡើង​ដោយ​ព្រះសង្ឃ​កាលពី ១២០០ ឆ្នាំមុន ហើយ​ឥឡូវ​វា​បាន​ក្លាយជា​សៀវភៅសរសេរ​ដៃ​ដ៏​មានតម្លៃ​និង​ល្បីឈ្មោះ​ជាងគេ​ដែល​នៅមាន​វត្តមាន​។​

​    ​បណ្តា​ល័យ​នេះ​ក៏មាន​នូវ​ឯកសារ​ចម្លង​មួយចំនួន​អំពី​ការប្រកាស​ឯករាជ្យ​រប​ស់​សាធារណរដ្ឋ​អៀរ​ឡង់​ឆ្នាំ ១៩១៦ ផងដែរ​។ ដូច្នេះ ប្រសិនបើ​លោកអ្នក​ធ្វើដំណើរ​ទៅ​ទីក្រុង Dublin កុំអាល​ប្រញាប់​ទៅ​បារ​អី សូម​ទៅ​ទស្សនា​បណ្ណាល័យ​ដ៏​អស្ចារ្យ​មួយ​នេះ​សិន​ទៅ​៕

 

adverise with khmeread
ប្រភព៖ boredpanda

អ្នកនឹងចូលចិត្ត

មតិយោបល់