1

បាត់​ស្នាម​ខ្មៅ​អុជៗ​លើ​មុខ​ត្រឹម​រយៈពេល ៣០ នាទី ជាមួយ​រូបមន្ត​ធម្មជាតិ​អស្ចារ្យ​នេះ​

    ​* គ្រឿងផ្សំ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
​    ​- ស្រូវ​សាឡី​ដាំ​ឆ្អិន ២ ស្លាបព្រា​បាយ​
​    ​- ទឹកដោះគោឆៅ ២ ស្លាបព្រា​បាយ​

​    ​* របៀប​ធ្វើ​
​    ​លាយ​គ្រឿងផ្សំ​ទាំងអស់​បញ្ចូល​គ្នា បន្ទាប់មក​លាងមុខ​ឱ្យ​ស្អាត​សឹម​ពាស​លើ​មុខ​។ ទុកចោល​កន្លះ​ម៉ោង បន្ទាប់មក​លាងមុខ​ជា​មួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហៗ ហើយ​បើ​ចង់​មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រើ​ម៉ាស់​មួយ​នេះ​នៅពេល​យប់​។​

​    ​ជាតិ​ម្សៅ​ដែលមាន​នៅក្នុង​អង្ករ​ស្រូវ​សាឡី​មាន​សមត្ថភាព​ធ្វើឱ្យ​មុខ​ស ហើយ​វា​ត្រូវបាន​ប្រើ​សម្រាប់​កម្ចាត់​ស្នាម​ខ្មៅ​អុជៗ​នៅលើ​ក្រណាត់​ផងដែរ​។​

​    ​* ចំណាំ​៖ ត្រូវ​ប្រាកដថា​អ្នក​ចៀស​ពី​ពន្លឺព្រះអាទិត្យ​ក្រោយ​ប្រើ​ម៉ាស​នេះ​។ ត្រូវ​ប្រាកដថា​អ្នក​ពាក់មួក និង​វ៉ែនតា​ការពារ​ពន្លឺ​ថ្ងៃ ហើយ​មិនត្រូវ​ចាក​ចេញពីផ្ទះ​ដោយ​មិន​ប្រើ​ឡេ​ការពារ​ពន្លឺព្រះអាទិត្យ​ឡើយ ជាពិសេស​ក្នុង​រដូវក្ដៅ​។ ហើយ​ត្រូវ​ពិសា​ផ្លែឈើ បន្លែ និង​ត្រី​ឱ្យបាន​ច្រើន​៕

ប្រភព៖ themagicofhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់