adverise with khmeread Avocado 1 668x360

ហេតុផល​សុខភាព​ទាំង ១៥ នេះ​នឹង​ធ្វើឱ្យ​អ្នក​ចង់​ពិសា​ផ្លែ​បឺ​រ​រាល់ថ្ងៃ​

    ​១. មាន​ជាតិ​ខ្លាញ់​ល្អ​ដែល​ជួយ​កាត់បន្ថយ​ជំងឺ​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល និង​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​។​
​    ​២. ពិសា​វា ១/២ នៃ​ផ្លែ​ពេលបាយ​ថ្ងៃត្រង់​ជួយ​ដល់​ការ​សម្រក​ទម្ងន់​។​
​    ​៣. គ្រប់គ្រង​សម្ពាធ​ឈាម ដោយ​អំណាច​ប៉ូ​តា​ស្យូ​មរ​ប​ស់វា​ជួយ​កាត់បន្ថយ​សូ​ដ្យូ​ម​ដែល​ប៉ះពាល់​ដល់​រាងកាយ​។​
​    ​៤. កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​។​
​    ​៥. ជា​ប្រភព​នៃ​សារធាតុចិញ្ចឹម​ដូចជា វីតាមីន C, E, B6, K, ជាតិ​ទង់ដែង​, Folate, ប៉ូ​តា​ស្យូ​ម និង​អាស៊ីត Pantothenic ។​
​    ​៦. មាន​តួនាទី​ស្រូបយក​សារធាតុចិញ្ចឹម​ដូចជា​វីតាមីន A, E, K, D និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​រាងកាយ​។​
​    ​៧. បង្ការ​ជំងឺ​ទឹកនោមផ្អែម​។​
​    ​៨. មាន​តួនាទី​បំបាត់​ការឈឺចាប់​ក្នុង​សន្លាក់​។​
​    ​៩. អាស៊ីត Oleic ក្នុង​ផ្លែ​បឺ​រ​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រលាក​។​
​    ​១០. ជំរុញ​ដល់​សុខភាព​ភ្នែក​។​
​    ​១១. ល្អ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។​
​    ​១២. បង្ការ​ជំងឺ​មហារ​រីក​ក្រពេញ​ប្រូ​ស្តា​ត​។​
​    ​១៣. ជួយ​ឆ្អឹង​រឹងមាំ​។​
​    ​១៤. ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។​
​    ​១៥. កម្រិត​វីតាមីន​ខ្ពស់​និង​ជាតិ​រ៉ែ​ក្នុង​ផ្លែ​បឺ​រ រួមទាំង​អាស៊ីត Folic និង ប៉ូ​តា​ស្យូ​ម​ជួយ​ឱ្យមាន​អារម្មណ៍​ស្រស់ស្រាយ​៕

adverise with khmeread
ប្រភព៖ themagicofhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់