adverise with khmeread Lllllll

ស្បែក​មុខស្រស់​ស្អាត​ដោយ​គ្រាន់តែ​ប្រើ​ផ្លែ​ល្ពៅ

          ​ស្បែក​មុខស្រស់​ស្អាត​គឺជា​ក្តី​ប្រាថ្នា​ចង់បាន​របស់​ស្ត្រី​គ្រប់រូប ប៉ុន្តែ​យ៉ាងណា​វិធី​ថែរក្សា​ស្បែក​មុខ​នោះ​មាន​ច្រើនបែប​យ៉ាង​ណាស់​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ជ្រើសរើស​យកមកប្រើ​ប្រាស់​។ ខាងក្រោម​នេះ​គឺជា​ជម្រើស​មួយ ដែល​លោកអ្នក​អាចធ្វើ​ការសាកល្បង​បាន​ដូចជា​៖

*​រូបមន្ត​ម៉ាស់​មុខ​ផ្លែ​ល្ពៅ​សម្រាប់​ស្ត្រី​ស្បែក​ខ្លាញ់​
      ​ឱ្យប្រើ​ផ្លែ​ល្ពៅ​ស្ងោរ​កូរ​លាយ​បញ្ចូល​ជាមួយ​ទឹក​បន្តិចបន្តួច ហើយ​ប្រើ​លាយ​ផ្សំ​ជាមួយ​ប្រេង​អូ​លីវ​។ ត្រូវ​នាំ​ផ្លែ​ល្ពៅ​ដែល​បាន​លាយ​ផ្សំ​ទាំងនេះ​មក​ប្រើ​បំពោក​លើ​ផ្ទៃមុខ​ដោយ​ទុកចោល​ឱ្យបាន​ប្រហែល​២០​នាទី​រួច​ឱ្យ​លាង​សម្អាត ដោយ​ទឹក​ត្រជាក់​ចេញ​វិញ​។​
        ​បើ​មិន​ចង់​អនុវត្ត​វិធី​នេះ​ទេ​ឱ្យប្រើ​ផ្លែ​ល្ពៅ​កិន​លាយ​ជាមួយ​ស៊ុត​ស​ហើយ​កូរ​ឱ្យ​ក្លាយជា​សាច់​មួយ រួច​នាំយកទៅ​បំពោក​លើ​ផ្ទៃមុខ​ទុកចោល​១០​នាទី ។ បន្ទាប់ពីនោះ​ឱ្យ​លាង​សម្អាត​ដោយ​ទឹក​ត្រជាក់​ចេញ​វិញ​។ ក្រៅពីនេះ​លោកអ្នក​ក៏​អាច​ប្រើ​ព្រម​គ្នា​ជាមួយគ្នា​ការប្រើ​ល្ពៅ​ចិត​ជា​បន្ទះ​ស្តើងៗ ហើយ​បិទ​លើ​ផ្ទៃមុខ​រៀងរាល់ថ្ងៃ​ក៏​អាចជួយ​ក្នុងការ​បំបាត់​មុន​លើ​ផ្ទៃមុខ​បាន​ផងដែរ​។​

​*​រូបមន្ត​ម៉ាស់​មុខ​ដោយ​ផ្លែ​ល្ពៅ​សម្រាប់​ស្នាម​ជ្រីវជ្រួញ​
      ​ស្ងោរ​ល្ពៅ​យកសា​ច់មក​លាយ​ជាមួយ​ស៊ុត​ក្រហម និង​ទឹកឃ្មុំ​ឱ្យ​ក្លាយជា​សាច់​តែមួយ រួចហើយ​រង់ចាំ​ឱ្យ​សាច់​ល្ពៅ​
​ក្តៅ​ឧណ្ហៗ​បន្ទាប់ពីនោះ​នាំយកមក​បំពោក​ផ្ទៃមុខ ឱ្យបាន​១៥​ទៅ​២០​នាទី​រួច​លាង​សម្អាត​ដោយ​ទឹក​ត្រជាក់​ចេញ​វិញ​ជាការ​ស្រេច​។​

*​រូបមន្ត​ម៉ាស់​មុខ​ផ្លែ​ល្ពៅ​សម្រាប់​ស្ត្រី​ស្បែក​ស្ងួត​
       ​ប្រើ​ផ្លែ​ល្ពៅ​ស្ងោរ​ឱ្យ​ឆ្អិន ហើយ​កោស​យក​សាច់​កូរ​លាយ​ជាមួយ​ទឹក​បន្តិចបន្តួច  បន្ទាប់ពីនោះ​យកទៅ​លាយ​បញ្ចូល​ជាមួយ​ប្រេង​អូ​លីវ មុននឹង​នាំយកទៅ​បំពោក​លើ​ផ្ទៃមុខ​ដោយ​ទុកចោល​ឱ្យបាន​ប្រហែល​២០​នាទី​។ បន្ទាប់ពីនោះ​ឱ្យ​លាង​ចេញ​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ​វិញ​។ វិធី​នេះ​អាចជួយ​ឱ្យ​ស្បែក​មាន​សំណើម និង​សភាព​ស្បែក​ទន់ភ្លន់​ប្រសើរ​បន្តិច​ម្តងៗ​ពុំខាន​៕

adverise with khmeread

មតិយោបល់